គ្រួសាររងគ្រោះដោយមេរោគអេដស៍ និង ចាស់ជរាគ្មានទីពឹង ១៧៧៧គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន
| ព័ត៌មានជាតិ
SHARE

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយសារមេរោគអេដស៍ និងចាស់ជរាគ្មានទីពឹងចំនួន១៧៧៧គ្រួសាររស់នៅក្នុងរាជធានីភ្នំពេញ ។

ពិធីនេះបានប្រារព្វឡើងនៅដីឡូត៍ទល់មុខវត្តសុវណ្ណមុនីវង្ស(ហៅវត្តអន្លង់ក្ងាន)ក្នុងភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែន សុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ។


អ្នកទទួលអំណោយមនុស្សធម៌នៅពេលនេះគឺមកពីខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញក្នុងនោះ គ្រួសារអ្នករងគ្រោះដោយមេរោគអេដស៍ចំនួន១១៨៧នាក់ និង ចាស់ជរាគ្មានទីពឹង ចំនួន៥៩០នាក់ សរុបទាំងអស់មានចំនួន១៧៧៧គ្រួសារ ក្នុងនោះមានឥស្លាម៤៤គ្រួសារ ។ក្នុងមួយគ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១( មុង១ភួយ១ក្រមា១ សារុង១ អាវយឺត២ ) និងក្រណាត់ស១ដុំក្នុងនោះមានភ្ជាប់មកជាមួយនូវថវិកា១ម៉ឺនរៀលផងដែរ ។

អំណោយដែលផ្តល់ជូននាពេលនេះដែរគឺ ក្រណាត់ស១ដុំរួមនិងថវិកា១ម៉ឺនរៀល ឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អង្ករជាអំណោយរបស់រដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីប្រទេសចិនជូនកាកបាទក្រហមកម្ពុជាតាមរយៈរាជរដ្ឋាភិបាលកម្ពុជា រីឯស្បៀង សម្ភារអំណោយរបស់សប្បុរសជនតាមរយះកាកបាទក្រហមកម្ពុជា ចំពោះនំប៉័ង១ដើមនិងទឹកសុទ្ធ១ដបចែកជូនម្នាក់ៗជារបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation