ព័ត៌មានជាតិ

ក្រសួងនិងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមផ្សព្វផ្សាយនិងប្រឹក្សាយោបល់ផលិតផលខ្មែរដែល មានសក្តានុពលដើម្បីចូលរួមលើកស្ទួយផលិតខ្មែរ 

image

កំពង់ចាម៖ ដើម្បីជាការចូលរួមលើកកំពស់ផលិតផលខ្មែរ និងបង្កើលចំណូលសេដ្ឋកិច្ច គ្រួសារ និងប្រទេសជាតិនៅថ្ងៃនេះដែរលោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាមគឺបានរៀបចំការតាំងបង្ហាញ ផ្សព្វផ្សាយ និងប្រឹក្សាយោបល់ផលិតផលខ្មែរដែលមានសក្តានុពលនៅក្នុងខេត្តកំពង់ចាម ដើម្បីជួយឲ្យអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស បានយល់ដឹងពីការវេចខ្ចប់ ការថែរក្សាគុណភាព និងអនាម័យនៃផលិតផលប្រើប្រាស់ដែលផលិតបានក្នុងខេត្តកំពង់ចាម រួមទាំងប្រឹក្សាយោបល់អំពីការរៀបចំដាក់បាកូតទំនិញ{Barcode} ការចុះបញ្ជី ការការពារម៉ាកសញ្ញា ផ្សេងៗពីមន្ត្រីជំនាញផងដែរ។

បើតាមលោក អួង សុខន អគ្គនាយករងអគ្គនាយកដ្ឋាន ជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការផ្សព្វផ្សាយ និងប្រឹក្សាយោបល់ ខាងលើនេះគឺដើម្បីកត់ត្រា ប្រមូលផ្ដុំផលិតផលដែលមានសក្តានុពលក្នុងខេត្តកំពង់ចាមសម្រាប់នាំទៅ ចូលរួមក្នុងព្រឹត្តការណ៍ពិព័រណ៍ធំៗដូចជាពិព័រណ៍ភូមិមួយផលិតផលមួយ យុទ្ធនការការទិញផលិតផលខ្មែរ និងអាចឈានទៅការនាំយកផលិតផលនានា ទៅដាក់តាំង បង្ហាញនៅមជ្ឈមណ្ឌលក្រៅប្រទេសដែលក្រសួងពាណិជ្ជកម្មបានបង្កើតរួចមកហើយ ជាពិសេសប្រទេសប្រទេសចិន ហើយកន្លងមកក្រសួងពាណិជ្ជ កម្មក៏បានពង្រីកបើកទីផ្សារនៅប្រទេសផ្សេងៗទៀតផងដែរ។ 

បន្ទាប់ពីរលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត និងលោក ឈាង បូរិន ប្រធាន មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមបានលើកឡើងនូវស្នាដៃផលិតផលខ្មែរផ្សេងៗរួចមក លោក អគ្គនាយករងអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្មបានឲ្យដឹងទៀតថាវិស័យពាណិជ្ជកម្ម ជាតួអង្គមួយដ៏សំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ ដោយមើលឃើញការរូឮីក ចម្រើនរបស់ប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្មបានខិតខំចរចារបើកច្រកទីផ្សារទាំងក្នុងអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក តំបន់អនុតំបន់ និងទីផ្សារដទៃទៀត។ លោក បានបន្ត ទៀតថាយុទ្ធសាស្ត្រសមហាហរណកម្មកម្ពុជាឆ្នាំ២០១៩/ ២០២៣របស់រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខ្សែសង្វាក់ផលិតផលកសិកម្មចំនួន០៤ប្រភេទសំខាន់ សម្រាប់ជម្រុញការនាំចេញមានដូចជា អង្គរកៅស៊ូ ដំឡូងមី និងបន្លែ ប៉េងបោះ ស្ពៃក្ដោប ត្រសក់ ការ៉ុត ស្ពៃស សាឡាត, និងផ្លែឈើស្វាយ ចេក ល្ហុង ប៊ី ធុរេន និងខ្នុរ។

ដូចនេះតាមរយះការផ្សព្វផ្សាយ និងប្រឹក្សាយោបល់ផលិតផលខ្មែរដែលមានក្តានុពលក្នុងខេត្តកំពង់ចាមខាងលើនេះលោកអគ្គនាយករងអគ្គនាយកដ្ឋានក៏បានជម្រុញដល់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងរដ្ឋបាលខេត្ត កំពង់ចាមត្រូវខិតខំស្រាវជ្រាវរកផលិតផលសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីមានលទ្ធភាពជម្រុញផលិតផលទាំងនោះអោយដល់អ្នកប្រើប្រាស់ និងជំនួសផលិតផលនាំចូល និងសំណូមពរដល់អ្នកប្រើប្រាស់ទាំងអស់ ងាកមកប្រើផលិតផលខ្មែរអោយបានគ្រប់ៗគ្នា ដោយការប្រើប្រាស់ផលិតផលខ្មែរគ្រប់ៗគ្នាដោយការប្រើប្រាស់ផលិតផលខ្មែរពិតជាបានផ្តល់ទំនុបចិត្ត ដល់ប្រជាជនកម្ពុជា ដល់ភ្ញៀវទេសចរណ៍បរទេស និងជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕ដោយ៖ហ៊ាង ថាច