រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងអញ្ញើញទៅទស្សនាផ្ទាល់នូវលំហាត់បាញ់គ្រាប់ពិតហនុមានមាសនៅស្រុកជុំគិរី
| ព័ត៌មានជាតិ
SHARE


(កំពត) ៖ យោងតាមតារាងកម្មវិធីដែលCNC ទទួលបាននៅថ្ងៃនេះ អោយដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនឹងអញ្ញើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«លំហាត់ហនុមានមាស ២០១៨» នៅថ្ងៃទី ៣០ ឧសភា ខាងមុខ នៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។


នៅមុនពេលដែលវត្តមានរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ញើញទៅនោះ នាថ្ងៃទី ២៤ ឧសភានេះ អគ្គមេបញ្ជាការរងកង ទ័ពជើងគោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយក ទីចាត់ការហ្វឹកហ្វឺននៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណកម្មការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិត ហនុមានមាស ២០១៨ បានដឹកនាំក្រុមការងាររៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខចំរើន និងសូមអោយលំហាត់បាញ់គ្រាប់ពិតនេះប្រព្រឹត្ត ទៅប្រកបដោយសុវត្ថិភាពនិងជោគជ័យ។


សូមជំរាបថា លំហាត់បាញ់គ្រាប់ពិត «ហនុមានមាសឆ្នំា២០១៨» នេះនឹងមានការបាញ់ កាំភ្លើងធំ១៥២និង១២២មីលីម៉ែត្រ បាញ់កាំភ្លើងប្រតិកម្ម BM21និងRM 70 ជាច្រើនគ្រាប់។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation