ធនាគារឯកទេសវីងធ្វើបទបង្ហាញនិងចែករំលែកបទពិសោធន៍ដល់មន្ត្រីក្រសួងប្រៃសណីយ៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ធនាគារឯកទេសវីងបានធ្វើបទបង្ហាញនិងចែករំលែកបទពិសោធន៍ដល់មន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលនៅក្នុងកម្មវិធីនោះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group, និងមន្ត្រីក្រសួងប្រៃសណីយ៍ជាច្រើននាក់ទៀត។

លោក ឈុន វឌ្ឍនភក្តី នាយកអាជីវកម្មសហគ្រាសនៃធនាគារឯកទេសវីង បានលើកឡើងថា កម្មវិធីនៅថ្ងៃនេះ គឺតបតាមការអញ្ជើញស្នើសុំរបស់ក្រសួងប្រៃសណីយ៍មកធ្វើបទបង្ហាញនៅក្នុងដំណើរការជោគជ័យរបស់ធនាគារឯកទេសវីងរយៈពេលជាង ១១ឆ្នាំមកនេះ។ នេះជាលើកទីមួយហើយដែលក្រសួងប្រៃសណីយ៍អញ្ជើញខាងវីងមកធ្វើបទបង្ហាញនិងចែករំលែកបទពិសោធន៍ផ្សេងៗ ដែលទាក់ទងនឹងភាពជោគជ័យ ក៏ដូចជាការប្រើប្រាស់ ឬប្រតិបត្តិការដទៃទៀតរបស់វីងផងដែរ។

សូមបញ្ជាក់ថា ធនាគារឯកទេសវីង ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានជំនាញជាង១០ឆ្នាំ លើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជា។ ធនាគារឯកទេសវីង បានចូលរួមលើកកម្ពស់ការយល់ដឹង ស្តីពីបច្ចេកវិទ្យហិរញ្ញវត្ថុ ដើម្បីផ្តល់ការយល់ដឹងដល់សិស្សនិងនិស្សិតនិងមន្ត្រីរាជការជាច្រើន។ បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាការគឺសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការផ្តល់សេវាផ្នែកហិរញ្ញវត្ថុ។

សម្រាប់ប្រទេសកម្ពុជា បច្ចេកវិទ្យាហិរញ្ញវត្ថុ អាចត្រូវបានមើលឃើញតាមរយៈសេវាកម្មជាច្រើន ដូចជាការផ្ទេរប្រាក់តាមរយៈទូរស័ព្ទដៃរបស់វីងជាដើម។ ការប្រើប្រាស់ បច្ចេកវិទ្យាអេឡិចត្រូនិករបស់វីង ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ ដូចជា ការផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញ បង់ប្រាក់កម្ចី ឬកាបូបលុយឌីជីថលជាដើម៕ដោយ៖ ចេង ឆហួត


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation