សូមមេត្តាកុំមានការភ្ញាក់ផ្អើល ស្អែកនេះនឹង​ដុតកម្ទេចោលគ្រាប់ខូចគុណភាពចំនួន២៥០តោន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​ ៖​ គ្រាប់ខូចគុណភាពសរុប​២៥០​តោន​នឹងដុតកម្ទេចចោលនៅស្អែកនេះ​ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

យោងតា​មរយៈលិខិតមួយច្បាប់បានសេចក្តី​ ប្រកាសព័ត៌មានដូច្នេះថា​ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម សូមជម្រាបជូន សារធារណជនជាតិ និងអន្តរជាតិជ្រាបថា មជ្ឈមណ្ឌលជាតិ នឹងរៀបចំធ្វើការកម្ទេចគ្រាប់ខូចគុណភាព ចំនួន២៥០តោន ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ ប្រាក់ សុខុន​ ឧបនាយក​ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងជាប្រធានគណៈកម្មធិការជាតិ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ។

សេចក្តីប្រកាសបានបញ្ជាក់ថា គ្រាប់ខូចគុណភាព ចំនួន២៥០តោន ក្នុងនោះមួយចំនួនជាប្រភេទគ្រាប់ WP នៅពេលត្រូវកម្ដៅថ្ងៃខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាព​ ពុកផុយងាយនឹងផ្ទះ អាចប្រឈមនឹងហានិភ័យខ្ពស់ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជន​ និងទប់​ ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់​ ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិ នឹងរៀបចំពិធីកម្ទេចគ្រាប់ខូចគុណភាពទាំងអស់នេះចោលចាប់ពី ថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩ ។

មជ្ឈមណ្ឌលជាតិ សូមជម្រាបជូនដំណឹងដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាជនទាំងអស់ដែលកំពុងរស់ក្នុង និងជុំវិញតំបន់ក្បែរសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ សូមមេត្តាកុំមានការភ្ញាក់ផ្អើល ៕ ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation