អភិបាលខណ្ឌចំការមនប្រាប់ឲ្យពលរដ្ឋ និងមន្ត្រីរាជការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក
| ព័ត៌មានជាតិ
SHARE

អភិបាលខណ្ឌចំការមនបានលើកឡើងថា៖ល្មមដល់ពេលគោរពច្បាប់ចរាចរណ៍ ផ្លូវគោក ទាំងអស់គ្នាហើយ លោកបន្ថែមថាច្បាប់គឺមានចរិតលក្ខណៈចាប់បង្ខំដូច្នេះទេ ត្រូវគោរពច្បាប់ទាំងអស់គ្នា មិនថាមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋទូទៅនិងថ្នាក់ដឹកនាំផងដែរ។

មានប្រសាសន៍ខណៈដែល លោកអភិបាលខណ្ឌចំការមន លោក ថេង សុថុល ជាអធិបតីភាពក្នុងពិធីចែកមួកសុវត្តិភាពជូនមន្ត្រីរាជការទូទាំងខណ្ឌប្រមាណជិត១០០នាក់ នាព្រឹកថ្ងៃទី០៩ កញ្ញានេះនៅរដ្ឋបាលខណ្ឌចំការមន។

លោកបន្ថែមឲ្យដឹងថាកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែងរបស់អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានខិតខំធ្វើការផ្សព្វផ្សាយដើម្បី ឲ្យប្រជាពលរដ្ឋធ្វើការគោរពច្បាប់ចរាចរណ៍ ដែលរួមមានការពាក់មួកសុវត្ថិភាពក្នុងការធ្វើ ដំណើរជាដើម ដែលក្នុងនោះថែមទាំងបានចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋដែល ធ្វើដំណើរតាមដងផ្លូវផងដែរ សំដៅរកាត់បន្ថយអត្រាគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ ហើយចាប់ពីពេលនេះទៅគឺមិនមានការលើកលែងទៀតទេ លោក ថេង សុថុល បានបន្ថែមឲ្យដឹងថា ផ្តើមចេញពីមន្ត្រីរដ្ឋបាលខណ្ឌចំការមនត្រូវតែពាក់មួកសុវត្ថិភាពក្នុង ការធ្វើដំណើរតាមដងផ្លូវ ចូលរួមគោរពច្បាប់ទាំងអស់គ្នាក៏ដូចជាគោរពជីវិតអ្នកដទៃផងដែរ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថាក្នុងខែកក្កដាកន្លងទៅនេះមានគ្រោះថ្នាក់កើតឡើងចំនួន៣៣៦លើកមានអ្នកស្លាប់ចំនួន១៤១នាក់និងរបួសចំនួន ៥៩៨នាក់(របួសធ្ងន់៣៤៥នាក់)ក្នុងចំណោមអ្នកស្លាប់ចំនួន១៤១នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន១០៥នាក់ស្មើ៧៤% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៧៩នាក់ស្មើ៧៥%។ រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន០២លើក នៅខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ចំនួន០២នាក់ និងរបួសចំនួន៥៨នាក់៕អត្ថបទនិងរូបភាព ៖ ម៉ៅ នរិទ្ធិយ៉ា



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation