ក្រសួងសុខាភិបាល ប្រារព្វទិវាថ្នាំជក់ក្រោមប្រធានបទ "ថ្នាំជក់និងជម្ងឺបេះដូង"
| ព័ត៌មានជាតិ
SHARE

ក្រសួងសុខាភិបាល ប្រារព្ឋទិវាថ្នាំជក់ក្នុងន័យដាសតឿន ដល់សាធារណេៈជន ឲ្យជ្រាប ពីគ្រោះថ្នាំដោយសារការប្រើប្រាស់ថ្នាំជក់ទៅលើសុខភាពបេះដូង ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិកាក្រសួងសុខាភិបាលថ្លែងថា ថ្នាំជក់បានបង្កបញ្ហាជាច្រើនដូចជាជម្ងឺបេះដូង និងជម្ងឺសរសៃឈាមបេះដូង រួមទាំងជម្ងឺដាច់សរសៃឈមក្នុងខួរក្បាល។ ជម្ងឺទាំងនេះ នាំមុខគេ ដែលបញ្តាលអោយមនុស្សស្លាប់។ សារសំខាន់ៗសំរាប់ទិវាថ្នាំជក់នាពេលនេះ គឺ ថ្នាំជក់បំផ្លាញបេះដូង ជ្រើសយកសុខភាព កុំជ្រើសយកថ្នាំជក់។ រៀងរាល់ឆ្នាំមនុស្សស្លាប់លើសពី២លាននាក់ ដោយសារជម្ងឺបេះដូង។ បំបាត់ថ្នាំជក់អាចជួយជីវិតមនុស្សរាប់លាននាក់ពីការស្លាប់ដោយសារគាំបេះដូង។

ការប្រើប្រាស់ថ្នាំជក់ ជាមូលហេតុនាំនុខគេ នៃជម្ងឺសម្ពាធឈាមខ្ពស់ និងជម្ងឺបេះដូង ហើយមនុស្សម្នាក់ក្នុងចំណោម ៤នាក់ នៅតំបន់ប៉ាស៊ីភិច បាននឹងកំពុង ប្រឈមនឹងជម្ងឺសរសៃឈាមបេះដូង។ ក្នុងនោះ អ្នករងផលប៉ះពាល់ផ្សែងបារីពីគេ ប្រឈមនូវហានិភ័យ មានជម្ងឺបេះដូង និងសរសៃឈាមក្នុងខួរក្បាល ដែលជាលទ្ធផល អ្នកស្លាប់ ប្រមាណ ១៦ម៉ឺន ៨ពាន់នាក់ ជារៀងរាល់ឆ្នាំ។

សូមជំរាបថា ប្រទេសកម្ពុជា មានអ្នកជក់១.៦៨លាននាក់ ដោយចំណាយក្នុងការទិញបារីក្នុងមួយឆ្នាំ ២០១.៥លានដុល្លាអាមេរិក ហើយចំណាយទាក់ទងនិងការព្យាបាល ការបាត់បងកំលាំងពលកម្មដោយសារបារីវិញ ចំនួន១៦២.៧លានដុល្លា ក្នុងមួយឆ្នាំ៕

អត្ថបទ ៖ គង់ វណ្ណៈ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation