ប្រទេសអូស្ត្រាលីនឹងបើកឡើងវិញនូវមជ្ឈមណ្ឌលឃុំឃាំងមួយនៅលើកោះគ្រិស្តម៉ាស់ (Christmas) បន្ទាប់ពីរដ្ឋាភិបាលទទួលបរាជ័យជាប្រវត្តិសាស្ត្រនៅក្នុងគោលនយោបាយជនភៀសខ្លួន
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលីនឹងបើកឡើងវិញនូវមជ្ឈមណ្ឌលឃុំឃាំងដ៏ចម្រូងចម្រាស់មួយសម្រាប់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីការបរាជ័យជាប្រវត្តិសាស្ត្រនៅក្នុងសភាបានអនុញ្ញាតឲ្យជនចំណាកស្រុកនៅតាមជំរំទទួលបានការថែទាំវេជ្ជសាស្ត្រនៅក្នុងប្រទេសនេះ។

គណបក្សពលករ និងក្រុមអ្នកនយោបាយឯករាជ្យបានបោះឆ្នោតដើម្បីធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ដ៏តឹងតែងដើម្បីផ្តល់សិទ្ធិឲ្យក្រុមគ្រូពេទ្យបញ្ជូនបុរសនិងស្ត្រីប្រហែល១ពាន់នាក់ចេញពីមជ្ឈមណ្ឌលឃុំឃាំងចំនួន២នៅមហាសមុទ្រប៉ាស៊ីហ្វិកប្រសិនបើពួកគេត្រូវការការព្យាបាល។

ការធ្វើវិសោធនកម្មដែលត្រូវបានអនុម័តដោយសភាប្រទេសអូស្ត្រាលីនៅថ្ងៃពុធនេះគឺជាការបរាជ័យមួយរបស់ក្រុមចម្រុះអភិរក្សនិយមដែលកំពុងកាន់អំណាចដែលកំពុងទទួលលទ្ធផលប្រកៀតប្រកិតបំផុតនៅក្នុងការស្ទង់មតិនៅមុនពេលមកដល់នៃការបោះឆ្នោតដែលត្រូវធ្វើឡើងនៅខែឧសភាខាងមុខ។

គួរបញ្ជាក់ថា សភាជាន់ទាបបានបោះឆ្នោតគាំទ្រវិធានការនេះកាលពីថ្ងៃអង្គារ ដែលនេះគឺជាការចាញ់លើកដំបូងរបស់រដ្ឋាភិបាលនៅក្នុងរយៈពេល៧៨ឆ្នាំមកនេះ។

លោក ម៉ូរីសុន (Morrison) ដែលបង្ហាញឲ្យឃើញជាមុននូវយុទ្ធនាការបោះឆ្នោតដែលទំនងនឹងផ្តោតទៅលើបញ្ហាអន្តោប្រវេសន៍នោះបាននិយាយថា ការធ្វើវិសោធនកម្មនេះនឹងនាំមកនូវក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនថ្មីៗជាច្រើន និងបានបង្ខំឲ្យរដ្ឋាភិបាលបើកឡើងវិញនូវមជ្ឈមណ្ឌលឃុំឃាំងមួយនៅលើកោះ Christmas ដែលមានចម្ងាយប្រហែល១,៥៥០គីឡូម៉ែត្រពីភាគពាយព្យដីគោកប្រទេសអូស្ត្រាលី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation