កម្ពស់ទឹកស្ទឹងសែនទីរួមខេត្តព្រះវិហារមិនមានការកើនឡើងទេនាថ្ងៃនេះ ខណៈនៅតាមបណ្តាកម្ពស់ទឹកបានស្រកចុះ
| ព័ត៌មានជាតិ
SHARE

ព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹកជំនន់ នៅតាមទីតាំងសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-នៅទីតាំងក្បាលស្ទឹងសែន
- ស្ថិតក្នុងស្រុកគូលែន ទឹកបានស្រកចុះហើយ។
- ស្ថិតក្នុងស្រុកជាំក្សាន ទឹកក៏បានស្រកចុះផងដែរ។
២-នៅទីតាំងស្ពានតាកឹង ស្ថិតនៅឃុំថ្មី ស្រុកគូលែន មានចំងាយប្រមាណ ២៥គម ភាគខាងលើទីរួមខេត្ត កម្ពស់ទឹកស្ទឹងបាន នឹងកំពុងស្រកចុះបណ្តើរៗហើយ។
៣-ទីតាំងស្ពានទីរួមខេត្ត កម្ពស់ទឹកមិនមានការកើនឡើងទេនាថ្ងៃនេះ។
ជារួមកម្រិតកម្ពស់ទឹកនៅផ្នែកខាងលើនៃស្ទឹងសែន បានស្រកចុះអស់ហើយទឹកដែលធ្លាក់ពីផ្នែកខាងលើ បានប្រមូលផ្តុំគ្នានៅទីតាំងស្ពានទីរួមខេត្តដែលជាចំណុច កដប ដែលធ្វើឲ្យធារទឹកមិនអាចហូរចុះក្រោមបានទាន់ ពេលវេលា និងក្លាយជាអាងស្តុកទឹក ជាហេតុបណ្តាលឲ្យលិចលង់ ចំនួន០២ សង្កាត់ គឺកំពង់ប្រណាក និងប៉ាលហាល ដែលមានចំនួន ៣៦០គ្រួសារ ស្មើនឹង ៣៤៩ខ្នងផ្ទះ។ ប្រសិនបើពុំមានភ្លៀងធ្លាក់ក្នុងរយៈពី ៣ ទៅ៤ថ្ងៃខាងមុខ កម្ពស់ទឹកនៅត្រង់ចំណុចស្ពានទីរួមខេត្ត នឹងស្រកចុះវិលត្រលប់ទៅរកស្ថានភាពធម្មតាវិញ។
ដោយឡែកនៅផ្នែកខាងក្រោមស្ពានទីរួមខេត្ត ត្រង់ចំណុចស្ពានស្ទឹងដូនម៉ា ស្ថិតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ចំងាយប្រមាណ ៣០គម ពីទីរួមខេត្ត និងត្រង់ចំណុច ស្ពានកំពង់ពុទ្រា ស្ថិតនៅភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ចំងាយប្រមាណ ៦០គម ពីទីរួមខេត្ត កម្ពស់ទឹកស្ទឹងពុំមានការព្រួយបារម្ភឡើយ។


ក្រុមការងារ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ ឲ្យបន្តយកចិត្តទុកដាក់​ ​តាមដានស្ថានភាពទឹក និងគ្រប់គ្រងទឹក ព្រមទាំងត្រៀមឧបករណ៍ សំភារៈផ្សេងៗ សម្រាប់ជួយសង្គ្រោះស្រូវចុងរដូវវស្សា និងសម្រាប់បន្តប្រើប្រាស់នៅរដូវប្រាំងនាពេលមុខ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation