ដំណើរការ ស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុសម្រាប់ការប្រឡងបាក់ឌុបបញ្ចប់រួចរាល់ហើយ
| ព័ត៌មានជាតិ
SHARE

គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដំណើរការ ស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម្រេចបាន១០០ភាគរយហើយ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីសំណាក់ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា ទៅបានប្រាប់ CNC នៅរសៀលថ្ងៃសៅរ៍នេះ ។

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡានឹងប្រកាសលទ្ធផលមុនការគ្រោងទុក។ លទ្ធផលនឹងមានប្រកាសជូននៅថ្ងៃទី០៩ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់បណ្ដាខេត្តផ្សេងៗ។ លទ្ធផលក៏នឹងមានផ្សាយជូនតាមបណ្តាញសង្គមFacebookផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណចំពោះកិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធ ដែលបន្តគោរពគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលអាចទទួលយកបាន ក៏ដូចជាការចូលរួមគោរពបទបញ្ញត្តិមានជាធរមាននានា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation