ក្រសួងធនធានទឹក៖ មកដល់ថ្ងៃ០៧ កញ្ញា នេះស្ថានភាពទឹកជំនន់ នៅខេត្តឧត្តរមានជ័យ បានធូរស្រាលមួយកម្រិតធំហើយ
| ព័ត៌មានជាតិ
SHARE

ឧត្តរមានជ័យ៖ ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកស្ទឹងស្រែងទី១ និងទី២ ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

សូមបញ្ជាក់ជូនថា នៅដើមសប្តាហ៍នេះ តំបន់ជួរភ្នំដងរែក មានភ្លៀងធ្លាក់យ៉ាងជោគជាំ បង្កឲ្យមានជំនន់ទឹកភ្លៀង លិចលង់ភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធសង្គមមួយចំនួននៅក្នុងខេត្ត ទន្ទឹមនឹងនេះ បណ្ដាអាងទឹកធំៗមួយចំនួន ក៏មានទឹកជន់ឡើង ដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នផងដែរ ។ ចំពោះមុខសភាពការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមអភិបាលខេត្ត បានចាត់ចែងអោយមានកម្លាំងសហការគ្នា ប្រចាំការនៅតាមគោលដៅសំខាន់ៗដើម្បីត្រៀមអន្តរាគមន៍ ។

មកដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះស្ថានភាពទឹកជំនន់ នៅខេត្តឧត្តរមានជ័យ បានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ឯកឧត្តមរដ្ឋលេខាធិការ ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ទីរជំនាញត្រូវបន្តយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងស្ថានភាពនេះឲ្យជាប់ជាប្រចាំរហូតដល់មានសុវត្ថភាពទាំងស្រុង ។


ទន្ទឹមនេះ ក៏ត្រូវបន្តបញ្ជូនទឹកដែលលើសពីតម្រូវការក្នុងការស្តុកទុកក្នុងអាងទៅកាន់ខេត្តសៀមរាប និងអាងត្រពាំងថ្ម របស់ខេត្តបន្ទាយមានជ័យ ដើម្បីស្តុកទុកសម្រាប់ប្រើប្រាស់នាពេលខាងមុខ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation