មន្ទីរធនធានទឹកខេត្តបាត់ដំបង ស្តារប្រឡាយ ០១ ខ្សែ ដើម្បីនាំទឹកពីស្ទឹងសង្កែ ត្រង់ចំណុចឃុំនរា ទៅកាន់ស្ទឹងចាស់
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យការងារស្តារប្រឡាយ ០១ ខ្សែ ដើម្បីនាំទឹកពីស្ទឹងសង្កែ ត្រង់ចំណុចឃុំនរា ទៅកាន់ស្ទឹងចាស់ ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។


សូមបញ្ជាក់ជូនថា ឆក់ឱកាសក្នុងពេលដែលស្ទឹងសង្កែមានជំនន់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារ ស្តារប្រឡាយនេះជាបន្ទាន់ ដើម្បីទាញទឹកជំនន់ពីស្ទឹងសង្កែបញ្ចូលទៅស្ទឹងចាស់។


សូមជម្រាបជូនបន្ថែមថា ស្ទឹងសង្កែនាពេលបច្ចុប្បន្នពុំមែនជាស្ទឹងធម្មជាតិពីកំណើតមកនោះទេ ។ កំណាត់តួស្ទឹងសង្កែ ត្រង់បាត់ដំបងបច្ចុប្បន្ន គ្រាន់តែជាកូនអូរតូចមួយ ដែលមានដើមសង្កែដុះសងខាងតែប៉ុណ្ណោះ ។ នៅសម័យលោកម្ចាស់ គេបានបិទភ្ជិតតួស្ទឹងសង្កែ ត្រង់ម្ដុំចំណុចវត្តខ្វែង ឃុំវត្តតាមិម ហើយបង្វែរទឹក ឲ្យចូលមកអូរសង្កែវិញ ។ ចាប់ពីពេលនោះមក តួស្ទឹងសង្កែចាស់មួយកំណាត់ ចាប់ពីវត្តខ្វែង រហូតដល់បឹងទន្លេសាប បានក្លាយជាស្ទឹងងាប់ ។


បច្ចុប្បន្ន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងដឹកនាំមន្ត្រីបច្ចេកទេសធ្វើការសិក្សា ដើម្បីបើកចរន្តទឹក ឲ្យស្ទឹងចាស់ដែលងាប់នេះ ក្លាយជាស្ទឹងដែលមានចរន្តទឹកហូរជាប្រក្រតីឡើងវិញ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation