គម្រោងអភិវឌ្ឍខុនដូទំនើបចម្រុះRoyal Platinum ត្រូូវបានសម្ពោធដាក់លក់ក្នុងប្រទេសសឹង្ហបុរី ជាផ្លូវការ
| ព័ត៌មានជាតិ
SHARE

សិង្ហបុរី៖ នារាត្រីថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០១៩នេះ នៅឯសណ្ឋាគារ Marina Mandarin Hotel ក្នុងទីក្រុងសាំងហ្គាពួរ ក្រុម​ហ៊ុន​ Royal Hong Lai Huat One Company Limited បានរៀបចំពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោងខុនដូរទំនើប Royal Platinum ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូប ក្រោមវត្តមាន អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនិងលោកជំទាវម៉ៅ ចំណាន គិតម៉េង រួមជាមួយលោក Dato Dr Johnny Ong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group ប្រទេសសិង្ហបុរីនិង លោក Ryan Ong នាយកប្រតិបត្តិក្រុមហ៊ុន Royal Hong Lai Huat One Company Limited  ជាពិសេសនោះគឺវត្តមានកំពូលតារាភាពយន្តល្បីឈ្មោះប្រចាំប្រទេសសិង្ហបុរីគឺលោក Christopher Lee ដែលប្រជាពលរដ្ឋកម្ពុជាស្គាល់ច្បាស់តាមរយៈតួអង្គ យ៉ាងកួរ។

សូមជំរាបថា គម្រោងអភិវឌ្ឍចម្រុះដ៏សំខាននៅក្នុងតំបន់ទួលគោក ដែលជាអាគាខុនដូ កម្ពស់២៨ជាន់ មានឈ្មោះថា រ៉ូយ៉ាល់ ផ្លាទីនីម (ROYAL PLATINUM) ត្រូវបានសហការអភិវឌ្ឍពីក្រុមហ៊ុនជំនាញផ្នែកអចលនទ្រព្យ Hong Lai Huat Group  របស់ប្រទេសសិង្ហបុរី និង ក្រុមហ៊ុន Royal Group ជាមួយនឹងទំហំដីអភិវឌ្ឍន៍ចំនួន ១០ម៉ឺនម៉ែត្រការ៉េដោយរំពឹងថា នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល២ឆ្នាំកន្លះ។

គម្រោងអភិវឌ្ឍនេះ នឹងបង្កើតឱកាសដល់ដល់ប្រជាជន ទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនរបស់រាជធានីភ្នំពេញ។

ប្រភេទផ្ទះអាផាតមិនចំនួន៨៥១ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបានចំនួន ៥០ខ្នង នឹងត្រូវបានសាងសង់ឡើង ដោយរួមបញ្ចូល ទាំងហាងលក់ទំនិញ ដ៏មានភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ ធ្វើពាណិជ្ជកម្មលើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីចម្រុះជាច្រើនប្រភេទរួមមានភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម។ល។ ការអភិវឌ្ឍនេះនឹងផ្តល់នូវភាពទំនើប ទាក់ទាញក្នុងការររស់នៅដល់ ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុនតូច និងមធ្យម ដ៏មានសក្តានុពលជាមួយនឹងការិយាល័យការងារដ៍ទំនើប។ ការអភិវឌ្ឍនេះ ក៏នឹងផ្តល់នូវជម្រើសក្នុងការទិញទំនិញដ៏ច្រើន និងកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ រួមបញ្ចូលទាំងហាងទំនិញក្នុងបុរី ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ជាដើម។

សូមជម្រាបថា ការអភិវឌ្ឍនេះ ជាគម្រោងមួយរបស់ក្រុមហ៊ុន Royal Group រួមបញ្ចូលទាំងសហគមន៍ Northbridge Communities អាគារខុនដូ North Park Condominium និងសាលាអន្តរជាតិ Southbridge International School។

សូមជម្រាបថា ក្រុមហ៊ុន Royal Group  ជាក្រុមហ៊ុនវិនិយោគទុន និងអភិវឌ្ឍន៍លំដាប់កំពូលរបស់ប្រទេសកម្ពុជា ដែលរួមបញ្ចូលគ្នាប្រមាណ ៣០ ក្រុមហ៊ុនមកពីផលប័ត្រផ្សេងៗគ្នា។ ដោយត្រូវបានស្ថាបនាឡើងជាក្រុមហ៊ុនវិនិយោគប្រកបដោយយុទ្ធសាស្ត្រ ក្រុមហ៊ុននេះនៅតែបន្តរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមឧស្សាហកម្មដ៏ធំលើវិស័យ រួមមានទូរគមនាគមន៍ ដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ អភិវឌ្ឍន៍អចលនទ្រព្យ ពាណិជ្ជកម្ម និងកសិកម្ម។ 

ក្រុមហ៊ុន Royal Group  គឺជាច្រកចេញចូលយុទ្ធសាស្ត្រនៃការវិនិយោគសម្រាប់ប្រទេសកម្ពុជា។ តាមរយៈបទពិសោធន៍នៃការធ្វើការសហការជាដៃគូដ៏ជោគជ័យជាមួយនឹងវិនិយោគិនមកពីវិស័យផ្សេងៗគ្នា ក្នុងឧស្សាហកម្ម ក្រុមហ៊ុន Royal Group បានផ្តល់ជូននូវការវិនិយោគដ៏មានសក្តានុពល ជាមួយនឹងសេដ្ឋកិច្ចទីផ្សារសេរីដំបូងគេនៅក្នុងតំបន់មេគង្គនៃទ្វីបអាស៊ី។ យើងស្វាគមន៍សម្រាប់ការពិភាក្សាអំពីតម្រូវការវិនិយោគរបស់អ្នក។ ក្រុមហ៊ុន Royal Group បន្តពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងវិស័យឧស្សាហកម្ម និងតែងតែស្វែងរកឱកាសថ្មីក្នុងការពង្រីក និងលើកកម្ពស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ក្រុមហ៊ុន Hong Lai Huat Group Limited គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីល្បាញដែលមានភាពជោគជ័យជាង  ៣១ឆ្នាំ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ និងបានបញ្ចប់គម្រោងសាងសង់លំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងឧស្សាហកម្មជាច្រើននៅទូទាំងប្រទេសសិង្ហបុរី។

នៅក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុននេះបានបញ្ចូលខ្លួនទៅក្នុងវិស័យកសិកម្ម ដែលផ្តោតលើការដាំដុះដំឡូងមីនៅលើផ្ទៃដីទំហំ មួយម៉ឺនហិចតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា និងបានផលិតម្សៅពី ម្សៅដំឡូងមីnative tapioca សម្រាប់ម្ហូបអាហារ និងឧស្សាហកម្មនៅទ្វីបអឺរ៉ុបនិងអាស៊ីអាគ្នេយ៍។ នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុននេះបានបើកដំណើរការគម្រោង D’Seaview ជាគម្រោងអភិវឌ្ឍន៍ដំបូងគេដែលទទួលបានកម្មសិទ្ធិប្រើប្រាស់នៅកម្ពុជា ដែលនឹងត្រូវអភិវឌ្ឍនៅខេត្តព្រះសីហនុ។ គម្រោងនេះបានសាងសង់លំនៅដ្ឋានចំនួន ៧៣៧ខ្នង និងស្តង់លក់ទំនិញចំនួន ៦៧ខ្នង ។

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន នឹងចាប់ផ្តើមបើកដំណើរការគម្រោង ROYAL PLATINUM ដែលជាការអភិវឌ្ឍចម្រុះលើកទីពី ររបស់ខ្លួនបន្ទាប់ពីភាពជោគជ័យនៃគម្រោង D’Seaview៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation