នៅថ្ងៃនេះ កងទ័ពជើងទឹកកម្ពុជា-រុស្ស៊ី ចាប់ផ្តើមការហ្វឹកហ្វឺនរួមគ្នាស្តីពីប្រតិបត្តិការលើផ្ទៃសមុទ្រនិងកោះ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ) ៖ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី ២៤ ខែឧសភានេះ កងទ័ពជើងទឹក កម្ពុជា-រុស្ស៊ី ការហ្វឺកហ្វឺនរួមគ្នា​ ស្តីអំពីការទំនាក់ទំនងលើផ្ទៃសមុទ្រ លំហាត់យុទ្ធដំណើរនាវា ប្រឆាំងភេរវកម្ម និងប្រតិបត្តការជួយសសង្គ្រោះ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី ។

ការហ្វឹកហ្វឺនរួមគ្នារបស់កងទ័ពជើងទឹក នៃប្រទេសទាំង២ កម្ពុជា-រុស្ស៊ី ធ្វើឡើងនៅចំណុចចន្លោះកោះតាគាវ និង កោះឬស្សី ​ហើយសកម្មភាពហ្វឹកហ្វឺននោះរួមមាន ការមុជទឹកចែកឆេររុករកចំណាប់ខ្មាំង និងយុទ្ធវិធីវាយឆ្មក់ទ័ពព្រៃ ដោយប្រើប្រាស់មធ្យោបាយរួមមាន នាវាចំនួន០២គ្រឿង និងអូប័រចំនួន ០៣គ្រឿង។

លោកឧត្តមនាវីទោ រស់ វាសនា បញ្ជាក់បន្តថា ការហ្វឺកហាត់រួមគ្នា​នេះ ធ្វើឡើងបន្ទាប់ពីនាវាចម្បាំងកងទ័ព្ធជើងទឹករុស្ស៊ី ចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី២២ឧសភា ឆ្នាំ២០១៨កន្លងទៅ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៦ថ្ងៃនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់នៅថ្ងៃ២៦ឧសភាឆ្នាំ ២០១៨ខាងមុខ ។


សូមជំរាបថា នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីទាំង ៣ គ្រឿង មានផ្ទុកកងនាវឹកសរុបចំនួន៨១៩នាក់ ហើយដឹកនាំបញ្ជារួមដោយ លោកវរៈនាវីឯក Oleg korolev ​មេបញ្ជាការកង​នាវាចម្បាំងជើងទឹករុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិច៕



អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation