កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមឡើងគៀកចំណុចប្រកាសប្រុងប្រយ័ត្ន ខ ណៈពលរដ្ឋមួយចំនួនភៀសខ្លួនជាមួយសត្វពាហៈនៈទៅកាន់ទីទួលសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ មកដល់ពេលនេះស្ថានភាពកំពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយបានបន្តសម្រុកឡើងជាប់ៗគ្នា ដោយថ្ងៃខ្លះឡើងជិតកន្លះម៉ែត្រ និងថ្ងៃ ខ្លះឡើងជិត១ម៉ែត្រ។ 

ជាក់ស្តែងនៅពេលនេះដែរ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាកំពស់ទឹកគឺ បានឡើងដល់កំពស់១៤.៥៧ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើងកំពស់០.៤៧ម៉ែត្រ ហើយស្ថានភាពកំពស់ទឹកទន្លេហក់ឡើងខ្ពស់នេះគឺគៀកទៅនឹងចំណុចប្រកាសប្រុងប្រយ័ត្ន១៥.២០ម៉ែត្រ។ 

ដោយឡែកចំពោះស្ថានភាពបឹងបួរ  ព្រែក អូរ ស្ទឹង រួមទាំងអាងស្តុបទឹក ស្ទើរទាំងអស់ក្នុងខេត្តកំពង់ចាមគឺកំពុងទទួលបាននូវរបបទឹកទន្លេមេគង្គ និងពោរពេញទៅដោយផ្ទៃទឹកយ៉ាងច្រើន។

ចំពោះស្ថានភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ វិញគឺប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមដងទន្លមេគង្គគឺបានភៀសខ្លួន រួមទាំង សត្វពាហៈនៈ ដូចជា ជ្រូក មាន់ ទា គោ ក្របីជាដើម  ទៅកាន់ទីទួលសុវត្ថិភាព។

ប្រជាពលរដ្ឋដែលកំពុងរស់នៅអមសងខាងផ្លូវដែលជាកន្លែងទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំរអាង ឃុំហាន់ជ័យ ក្នុងស្រុកកំពង់សៀម ក៏ដូចនៅតាមបណ្តាយផ្លូវមួយចំនួនទៀត ពួកគាត់ក៏បាន សំណូមពរទៅដល់អ្នកបើកបរជាម៉ូតូ រថយន្ត ក្តីគឺសូមមេត្តាបន្ថយល្បឿន និងកុំបើកលឿនៗពេក ពីព្រោះពួកគាត់មានការព្រួយបារម្មណ៍ចំពោះចរាចរណ៍  និងសុវត្ថិភាពក្នុងការស់នៅតាមដងផ្លូវដែលជាទីទួលសុវត្ថិភាពរបស់ពួកគាត់។ 

ស្របគ្នានេះ អាជ្ញាធរខេត្តកំពង់ចាមបានស្នើសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលកំពុងជួបការលំបាក និងរំខានដោយទឹកទន្លមេគង្គដែលកំពុងឡើង ជិតដល់ចំណុចប្រកាសប្រុងប្រយ័ត្ននេះ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងត្រូវយកចិត្តទុកដាក់ចំពោះចាស់ជរា ក្មេងៗតូចៗ ហើយប្រសិនបើមានករណីពស់ជចឹក ខាំ គឺប្រញាប់បញ្ចូន ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកដែលនៅកៀកបំផុត៕ ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation