អ្នកអភិរក្សមកពីហុងកុង ជប៉ុន និងកម្ពុជា នឹងជួបជុំដើម្បីរៀបចំសិក្ខាសាលាស្តីពីការអភិរក្សសត្វចាបព្រៃវែង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា(BirdLife International Cambodia Programme ) បានឱ្យដឹងថា នាថ្ងៃទី១១ខែកញ្ញានេះ ក្រុមអ្នកអភិរក្សមកពី ហុងកុង ជប៉ុន និងកម្ពុជានឹងជួបជុំដើម្បីរៀបចំសិក្ខាសាលាស្តីពី ការអភិរក្សសត្វចាបព្រៃវែង នៅកម្ពុជាដែលសត្វនេះជិតផុតពូជបំផុតលើពិភពលោកនៅសណ្ឋាគារភ្នំពេញអ៊ីរ៉ា។

អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានបញ្ជាក់ថា ដោយសារ សិក្ខាសាលាអំពីសត្វចាប់ព្រៃវែងនៅនឹងធ្វើឡើងថ្ងៃទី១១ ខែកញ្ញា ខាងមុខ អង្គការនេះសូមណែនាំព័ត៌មានមួយចំនួនស្តីពីសត្វចាបព្រែវែង ដែលមានឈ្មោះជាភាសាអង់គ្លេសថា Yellow-breasted Bunting Enberiza aueola ៖

សត្វចាបព្រៃវែងគឺជាប្រភេទជិតផុតពូជបំផុត ដែលកំណត់ក្នុងបញ្ជីក្រហម ក្នុងឆ្នាំ២០១៧គេអាចកំណត់ញីឈ្មោលបានដោយសារសត្វឈ្មោលមានបំពង់ក និងផ្នែកពោះពណ៌លឿងទុំ និងមានវ័ណ្ឌទ្រូងពណ៌ត្នោតមានឆ្នូតស្លាបស ដោយឡែកសត្វញីគ្មានវ័ណ្ឌទ្រូងត្នោត ផ្នែកពោះពណ៌លឿងខ្ចី និងផ្នែកខ្នងពណ៌ត្នោតខ្ចី។បក្សីប្រភេទនេះបង្កកំណើតនៅអ៊ឺរ៉ុប និងទ្វីបអាស៊ីខាងជើង។ ពួកវាតែងតែ បំលាស់ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និងប្រទេសចិនភាគខាងត្បូងនៅរដូវត្រជាក់ និងហោះត្រទ្បប់ទៅប៉ែកអ៊ឺរ៉ុបវិញ។នៅកម្ពុជាសត្វចាបព្រៃវែងត្រូវបានប្រទេះឃើញជាក្រុមក្នុង រដូវវស្សានៅតាមទីជម្រកដែលជាដីចម្ការ វាលស្រែ និងវាលស្មៅ។ ពួកវាក៏អាចតាំងលំនៅបណ្តោះអាសន្នក្នុងវាលស្រែទាំងនោះផងដែរ។ ពួកវាមានវត្តមាននៅកន្លែងមួយចំនួនដូចជា៖ ផ្នែកខាងត្បូងខេត្តក្រចេះ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។ របាយរបស់ពួកវាមានការថយចុះ យ៉ាងគំហុកដោយសារតែការដាក់អន្ទាក់ ម៉ង សារធាតុពុល និងមធ្យោបាយផ្សេងទៀត សម្រាប់ធ្វើជាអាហារ និងលក់នៅលើទីផ្សារជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation