ថវិកា ១០០លានដុល្លារនឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីកែប្រែហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន ១០០លានដុល្លារអាមេរិក និងណែនាំឲ្យអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុនេះ។

កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាបន្ទាន់ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ក្នុងខេត្តព្រះសីហនុ» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ដែលដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាកិច្ចប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ។

បន្ថែមលើសេចក្តីសម្រេចរបស់កិច្ចប្រជុំ គ.ស.ហ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ និងដើម្បីឆ្លើយតបឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ តាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែងនៅខេត្តព្រះសីហនុ, កិច្ចប្រជុំ គ.ស.ហ បន្ទាន់នេះ បានពិនិត្យ និងពិភាក្សាលើការកំណត់ជាអាទិភាព រៀបចំក្របខ័ណ្ឌ យន្តការនៃការអនុវត្តការងារឱ្យបានច្បាស់លាស់ ចំពោះការជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ ដើម្បី ធានាបាននូវប្រសិទ្ធភាពការងារ សំណង់ប្រកបដោយគុណភាព ទាន់ពេលវេលាក៏ដូចជា តម្លៃនៃថវិកា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation