អភិបាលខណ្ឌចំការមនចុះពិនិត្យស្ថានភាពលូផ្លូវសំរាមតាមសំណូមពរប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

អភិបាលខណ្ឌចំការមន​ លោកថេង​ សុថុល​ បានដឹកនាំកម្លាំងនិងក្រុមការងាររួមមានលោកអភិបាលរងនិងចៅសង្កាត់ចុះពិនិត្យបញ្ហាលូជាមួយនិងនាំយករថយន្តស្តារលូ​ ចុះធ្វេីការបូមដេីម្បីជួយសម្រួលការលិចលង់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ​ឆ្លេីយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលេីកឡេីងក្នុងវេទិកាសាធារណ:របស់ខណ្ឌចំការមនឲ្យជួយដោះស្រាយបញ្ហាសំរាមនិងទឹកលិចក្នុងមូលដ្ឋាន​។ 

ការចុះពិនិត្យធ្វេីឡេីងនៅរសៀលថ្ងៃទី៥កញ្ញានេះ​ តាមបណ្តោយផ្លូវលេខ១៣៥និងផ្លូវមួយចំនួនទៀតក្នុងមូលដ្ឋានសង្កាត់ទួលទំពូង១ខណ្ឌចំការមន។   ជាក់ស្តែងក្នុងដំណេីរចុះពិនិត្យដោយផ្ទាល់លោកអភិបាលខណ្ឌចំការមនថេង​ សុថុលបានពិនិត្យឃេីញថានៅតាមបណ្តោយផ្លូវលូខ្លះមានការចាក់គំរបលូបិទភ្ជិតមិនអាចអោយទឹកហូរបានស្រួល​ អណ្តូងលូខ្លះបែកបាក់គំរបមានសំរាមពេញមិនអាចឲ្យទឹកហូរបាន​ លេីសពីនេះមានការចាក់ដីលុបផ្លូវទឹកនិងមានសំណង់ខ្លះសង់រំលោភមិនអាចអោយទឹកលូហូរបានបង្កឲ្យមានការលិចលង់ពេលមានភ្លៀងធ្លាក់ផងដែរ។ ការដោះស្រាយចំពោះមុខលោកអភិបាលខណ្ឌចំការមកលោកថេង​ សុថុលបានប្រាប់ឲ្យលោកចៅសង្កាត់ធ្វេីការបូមស្តារលូតាមបណ្តោយផ្លូវខាងលេីឡេីងវិញដេីម្បីឲ្យទឹកអាចបន្តហូរទៅកាន់ស្ថានីយបូមទឹកបឹងត្របែកលេីកពីនេះលោកអភិបាលខណ្ឌចំការមនបានប្រាប់ឲ្យចៅសង្កាត់ជូនដំណឹងដល់ម្ចាស់ផ្ទះដែលសាងរបងរំលោភលេីផ្លូវលេខ៤៧៦​ដេីម្បីធ្វេីការរុះរេីចេញសម្រួលដល់ចរន្តទឹកហូរមិនឲ្យស្ទះផងដែរ​។ 

គួរបញ្ជាក់ថាក្នុងវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខណ្ឌចំការមនដែលប្រារព្ធធ្វេីឡេីងនៅក្នុងខណ្ឌចំការមនក្រៅពីបញ្ហាសំរាមដលត្រូវប្រជាពលរដ្ឋលេីកឡេីងក្នុងវេទិកាសាធារណ:​ ក៏មានការលេីកឡេីងជាសំណូមពរឲ្យអាជ្ញាធរជួយធ្វេីការស្រតានិងដាក់លូបន្ថែម​ ព្រមទាំងជួសជុលផ្លូវដែលខូចខាត​ ព្រមទាំងដាក់បន្ថែមបង្គោលភ្លេីងសម្រាប់បំភ្លឺផ្លូវផងដែរ៕អត្ថបទនិងរូបភាព:ម៉ៅ​ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation