រដ្ឋបាលរាជធានីភ្នំពេញលើកគម្រោងបង្កើតផ្លូវថ្មើរជើងថ្មីតាមមាត់ទន្លេដើម្បីបម្រើដល់វិស័យទេសចរណ៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមលើកគម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញស្របតាមដងទន្លេសាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អាជ្ញាធររាជធានីភ្នំពេញសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះសិក្សាពីបញ្ហាផ្សេងៗ ជុំវិញគម្រោងបង្កើតផ្លូវថ្មើរជើងដែលចេញពីមុខប្រៃសណីយ៍កម្ពុជា ឆ្ពោះទៅតំបន់មុខព្រះបរមរាជវាំង នៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស របស់សាលារាជធានីនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យដើរស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ និងទស្សនាទេសភាពទន្លេ៤មុខ ដ៏ស្រស់ត្រកាលដោយគ្មាន ប្រទេសណាមានដូច៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation