ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការវិនិយោគពីឥណ្ឌាមកអាស៊ានកើនឡើង៩.៤% ក្នុងនោះកម្ពុជាមានចំនួន១២៦លានដុល្លារ
| ព័ត៌មានជាតិ
SHARE

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំធុរពាណិជ្ជកម្មឥណ្ឌា-CLMV បង្ហាញថា ទំហំពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងឥណ្ឌា បានហក់ឡើងជាង១០០ លានដុល្លារក្នុងឆ្នាំ២០១៦ កើនដល់១២៦លានដុល្លារ ក្នុងឆ្នាំ២០១៧ បើគិតតែការវិនិ យោគរបស់ឥណ្ឌានៅកម្ពុជាវិញ មានចំនួន២០លានដុល្លារក្នុងឆ្នាំ២០១៧។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ឥណ្ឌា ជាទីផ្សារនាំចេញធំមួយ របស់ប្រទេសអាស៊ានទាំងមូល។ ចំពោះការនាំចេញសម្រាប់តែប្រទេស CLMV វិញ មានរហូតដល់១៥ពាន់លានដុល្លារ។ ឯកឧត្តមមើលឃើញថា ការរីកចម្រើន នៃការវិនិយោគរបស់ឥណ្ឌា នៅកម្ពុជាកើនឡើង ដោយជាក់ស្ដែងទីផ្សារថ្មី នៃការនាំចូលម៉ូតូកង់បីឥណ្ឌា កំពុងមានការប្រើប្រាស់យ៉ាងច្រើន ក្នុងទីផ្សារ ព្រមជាមួយនឹងការវិនិយោគ លើផលិតផលសម្រាប់នាំចេញពីកម្ពុជា។

ឯកឧត្តម Suresh Prabhu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងអាកាសចរស៊ីវិល ឥណ្ឌា ឆ្លើយតបថា ភាគីឥណ្ឌា មានបំណងចង់ជំរុញការវិនិយោគបន្ថែម លើវិស័យធំៗចំនួន៤រួមមាន៖ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។

សូមជំរាបថា ពាណិជ្ជកម្មនៅលើពិភពលោក អាមេរិកឈរនៅលេខរៀងទី១ ចិនទី២ ជប៉ុនទី៣ អាល្លឺម៉ងទី៤ អង់គ្លេសទី៥ និងឥណ្ឌាទី៦។ ចំនែកឯ នៅតំបន់អាស៊ីនវិញ ចិនឈរលេខរៀងទី១ ជប៉ុនទី២ ឥណ្ឌាទី៣ និងកូរ៉េខាងត្បូងឈរនៅលេខរៀងទី៤។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់ រដ្ឋាភិបាលឥណ្ឌា បានដាក់ទិសដៅថា ឆ្នាំ២០២៥ឥណ្ឌា នឹងឡើងទៅឈរនៅលេខរៀង៣ នៃសេដ្ឋកិច្ចលើពិភពលោក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation