តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះសួរសុខទុក្ខនិងត្រួតពិនិត្យសកម្មភាពការងាររបស់កងកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនិងវរសេនាតូចនគរបាលព្រំដែនទឹកលេខ២៤០
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នៅក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនគរបាល អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និង វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៤០ ប្រចាំខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កងកម្លាំងនគរបាលត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារជំនាញ ដោយរួមចំណែកក្នុងការការពា របូរណភាពអធិបតេយ្យភាពដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិសុខសុវត្ថិភាពនិងសង្គ្រោះប្រជាពលរដ្ឋដែល ប្រកបមុខរបរស្របច្បាប់លើផ្ទៃសមុទ្រនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅតំបន់ឆ្នេរនិងតាមបណ្ដាកោះនានា ឲ្យពួកគាត់ មានទំនុកចិត្ត និងភាព សប្បាយរីករាយ មកលើកងកម្លាំងនគរបាល ព្រំដែនទឹកដែលមានភារកិច្ច ការពារសុវត្ថិភាពជូនពួកគាត់។

ក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាល ត្រូវចេះលើកកម្ពស់ស្មារតីទំនាក់ទំនងល្អជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសជិតខាង ក្នុងគោលការណ៍កសាងព្រំដែនកម្ពុជា ជាមួយនិងប្រទេសជិតខាងឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានគារអភិវឌ្ឍន៍ក្រោមជំហរ រក្សាឲ្យបានខឿនឯករាជ្យជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់កងកម្លាំងការពារព្រំដែនទាំអស់ថា ក្នុងនាមយើងជាកងកម្លាំងនគរបាលជាតិ មានភារកិច្ចចម្បងរបស់ខ្លួនគឺការពារ បូរណភាពទឹកដី ដោយសហការឲ្យ បានល្អជាមួយកងយោធពលខេមរភូមិន្ទ ការពារខ្សែបន្ទាត់ព្រំដែន និងការពាររាល់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្ទៃសមុទ្រ និង នៅតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនជាតិមាតុភូមិនិង ប្រជាពលរដ្ឋ។

ក្នុងនោះឯកឧត្តមក៏បានផ្ដាំផ្ញើ ឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវគោរព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន នឹងត្រូវចេះសហការ ជាមួយ និងបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បី បង្ការនិងបង្ក្រាបបទល្មើសផ្សេងៗដែលកើតមានឡើងនៅលើដែនសមត្ថកិច្ចរបស់ខ្លួន ទើបមានប្រសិទ្ធភាព នឹងត្រូវចេះថែរក្សាសុខភាពជាពិសេសនៅពេលចេញប្រតិបត្តិការ នៅលើដែនសមុទ្រព្រោះ រដូវនេះគឺជារដូវវស្សាជួបនូវខ្យល់ព្យុះរលកធំៗ។

ហើយនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខ ជាមួយនាយទាហានពលទាហាននៃកងនគរបាលព្រំដែនទឹក នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បាន នាំយកនូវគ្រឿងឧបភោគបរិភោគនិងសម្ភារថវិកាមួយចំនួន របស់សម្ដេចក្រឡា ហោមសខេង ប្រគល់ជូនដល់អង្គភាពទាំងពីរវីរៈដើម្បី សម្រាប់ទុក ដោះស្រាយ នៅក្នុងអង្គភាព នីមួយៗផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation