ស្ពានអាកាសក្បាលថ្នល់គ្រោងនឹងសាងសង់រួចនៅចុងខែតុលា ២០១៩នេះ តាមផែនការ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញពន្លឿនការស្ថាបនាគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស មកមហាវិថីព្រះនរោត្តមឲ្យបានរួចរាល់នៅចុងខែតុលាខាងមុខ ដើម្បីអាចដាក់ឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ បាននៅចុងឆ្នាំ២០១៩នេះ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា មកដល់ពេលនេះ គម្រោងស្ថាបនាស្ពានអាកាសក្បាលថ្នល់ ដែលតភ្ជាប់ពីមហាវិថីព្រះមុនីវង្ស មកមហាវិថីព្រះនរោត្តមបានសាងសង់ជិតរួចរាល់ហើយ ខណៈដែលក្រុមការងារជំនាញនឹង សម្រុកធ្វើឲ្យហើយ នៅចុងខែតុលាខាងមុខនេះ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩នេះតទៅ ការដ្ឋានស្ពានអាកាសក្បាលថ្នល់ នឹងចាប់ផ្តើមដំំឡើងពុម្ពដែកកម្រាលតួស្ពាន ដែលមានកម្ពស់ពីកម្រាលកៅស៊ូថ្នល់៤ម៉ែត្រ ហើយដើម្បីសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តទាំងអស់មិនត្រូវដឹកទំនិញនៅក្រោមស្ពាន លើសកម្ពស់៤ឡើយ ។ លោកប្រធានមន្ទីរបានអះអាងថា គម្រោងស្ថាបនាស្ពានអាកាសនេះគឺដើម្បីដោះស្រាយបញ្ហាចរាចរ នៅតាមបណ្ដោយផ្លូវព្រះមន្នីវង្សនិងផ្លូវព្រះនរោត្តមជាពិសេសតំបន់ក្បាលថ្នល់ដែលកំពុង ប្រឈមដោយការកកស្ទះជា រៀងរាល់ថ្ងៃ បើទោះបីមានស្ពានអាកាសរួចហើយក៏ដោយ។លោកបន្តថា តាមគម្រោងស្ពានអាកាសក្បាលថ្នល់ពីមហាវិថី ព្រះមុនីវង្សទៅវិថីព្រះរោត្តមនេះ មានប្រវែងសរុប២០០ម៉ែត្រ ទទឹង ៧ម៉ែត្រកន្លះ ។


លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ក្រុមការងារនិងខិតខំស្ថាបនាស្ពានអាកាសនេះ ឲ្យហើយនៅនៅចុងខែ តុលា ២០១៩នេះ តាមផែនការដែលបានគ្រោងទុក ដើម្បីអាចដាក់ដំណើរការឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅចុងឆ្នាំ២០១៩នេះ ខណៈដែលស្ពានអាកាសក្បាលថ្នល់ចាស់ ដោះស្រាយបញ្ហាចរាចរណ៍មិនទាន់បានល្អប្រសើរនូវឡើយនោះ។

គួររំលឹកថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែង គឺស្ពានអាកកាសក្បាលថ្នល់ ស្ពានអាកាស ស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ខណៈស្ពានអាកាសចោមចៅ និងផ្លូវក្រោមដីចោមចៅ ក្រុមការងារបាននឹងកំពុង់ខិតខំស្ថាបនាយ៉ាងមមាញឹក ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation