ការស៊ើបអង្កេតផ្លូវការធ្វើឡើងក្នុងករណីភ្លើងឆេះទូកដឹកក្រុមអ្នកមុជទឹកដែលបានសម្លាប់មនុស្ស៣៤នាក់នៅកាលីហ្វ័រញ៉ា
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធ បានស៊ើបអង្កេត ករណីអគ្គិភ័យដែលសម្លាប់អ្នកដំណើរទាំង ៣៤ នាក់ នៅលើទូកមុជទឹក ដែលភាគច្រើនសាកសព ត្រូវគេជឿថា បានជាប់នៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ា។

ក្រុមមន្ត្រីនិយាយថា បន្ទាប់ពីរកឃើញសាកសព២០នាក់ ពីផ្នូវ២៣ ម៉ែត្រ នាវាមុជទឹក បានលិចយ៉ាងលឿន។ ក្រុមមន្រ្តីនិយាយថា ពួកគេមិនជឿថា ក្នុងចំណោមជនរងគ្រោះទាំង១៤ នាក់ដំបូងបាត់ខ្លួននោះ បានរួចផុតពីអណ្តាតភ្លើង ដែលមានសន្ទុះខ្លាំងនោះទេ។

អ្នកនៅរស់រានមានជីវិតទាំង ៥ នាក់ ជាប្រធានទូក និងសមាជិកនាវិក៤នាក់ បានស្ថិតនៅខាងលើនាវា នៅពេលដែលអគ្គិភ័យបានឆាបឆេះ នាម៉ោងប្រហែល៣និង១៥នាទី។

សមាជិកនាវិកម្នាក់បានស្លាប់ ត្រូវបានគេជឿថា ដេកនៅខាងក្រោមកៅអី ជាមួយអ្នកដំណើរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation