ផ្សារទំនើប Walmart នៅអាមេរិកនឹងឈប់លក់គ្រាប់រំសេវសម្រាប់កាំភ្លើងខ្លីនិងកាំភ្លើងវែងដែលវាយប្រហារបានលឿន
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមហ៊ុន Walmart ថ្លែងថា ខ្លួននឹងបញ្ឈប់ការលក់គ្រាប់រំសេវ សម្រាប់កាំភ្លើងខ្លី និងកាំភ្លើងវែង នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារដ៏ធំ នាពេលថ្មីៗនេះ នៅរដ្ឋតិចសាស់ និងរដ្ឋអូហៃអូ។

អ្នកលក់អាវុធធំជាងគេ នៅសហរដ្ឋអាមេរិក ដែលបានរងសម្ពាធក្នុងការផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួន លើការលក់កាំភ្លើង ថ្លែងថា ខ្លួននឹងបញ្ឈប់ការលក់កាំភ្លើង នៅអាឡាស្កាដែលជារដ្ឋតែមួយគត់ នៅតែលក់កាំភ្លើងទាំងនេះ។

ក្រុមហ៊ុននឹងឈប់លក់គ្រាប់រំសេវកាំភ្លើងខ្លី និងគ្រាប់កាំភ្លើងវែង មួយចំនួនទៀត ដូចជាកាំ .២២៣ និង ៥.៥៦។

អ្នកលក់រាយ បាននិយាយថាខ្លួន បានចាត់វិធានការ បន្ទាប់ពីការស្លាប់មនុស្ស២២នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅក្នុងហាង Walmart ក្នុងរដ្ឋ Texas ក៏ដូចជាការបាញ់ប្រហារដ៏សាហាវនៅអូហៃអូ និងឧប្បត្តិហេតុ កាលពីថ្ងៃសៅរ៍នៅមីដឡង់ និងអូសាសា រដ្ឋតិចសាស់។

កាលពីខែមុនក្រុមហ៊ុន បាននិយាយថា ខ្លួននឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន លើការលក់អាវុធទេ ទោះបីជាវាបានដកហូតសញ្ញា និងការបង្ហាញវីដេអូហ្គេម ដែលប្រើអំពើហិង្សាក៏ដោយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation