ភ្លៀងនៅបន្តធ្លាក់ជាប់ៗគ្នា បង្កឲ្យមានសំរាមជោរជន់តាមមាត់ប្រលាយនិងលូ ក្នុងក្រុងខេមរភូមិន្ទ
| ព័ត៌មានជាតិ
SHARE

ខេត្តកោះកុង៖ លោកអភិបាលស្តីទីក្រុងខេមរភូមិន្ទ ស្នើដល់ពលរដ្ឋ អោយចូលរួមវេចខ្ចប់ទុកដាក់សំរាម ស្របតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ ធ្លាប់បានអនុវត្តនាពេលកន្លងមក។

ជុំវិញការស្នើសុំ របស់លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ នាពេលនេះ បន្តាប់ពីលោក ចុះអនុវត្តផ្ទាល់ លើកិច្ចការសម្អាតបរិស្ថាន នៅតាមភូមិសង្កាត់មួយចំនួនក្នុងក្រុងខេមរភូមិន្ទនាព្រឹកថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៩ ដែលផ្តើមកើតមានបញ្ហាការ កកស្ទះសំរាមនៅតាមប្រព័ន្ធប្រលាយ និងលូ រំដោះជំនន់ទឹកភ្លៀង ស្របពេលភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងឥតឈប់ឈរ ខណៈបោកបក់ខ្លាំង បង្កឲ្យមានរលកធំនៅលើផ្ទៃសមុទ្រ។

លោក ឈឹម ចិន បន្តអោយដឹងទៀតថា សកម្មភាពសម្អាតបរិស្ថាន នឹងបន្តអនុវត្តជាបន្តបន្ទាប់ដរាប ពលរដ្ឋនៅពុំទាន់បានយល់ច្បាស់និងមិនបានចូលរួមឲ្យបានសកម្មនៅឡើយ ក្នុងការវេចខ្ចប់ទុកដាក់សំរាមនៅតាមខ្នងផ្ទះ។

ដើម្បីបរិស្ថានស្អាត និងបង្កើនសោភណភាព ក្រុងខេមរភូមិន្ទ ឲ្យក្លាយជាក្រុងមួយដែលបានការគាំទ្រ ពីសំណាក់អ្នកទេសចរណ៍ ជាតិនិងអន្តរជាតិ ក្នុងនាមលោកជា អភិបាលស្តីទីក្រុងខេមរភូមិន្ទ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមវេចខ្ចប់ទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ បន្ថែមទៀត ដើម្បីសោភណភាពក្រុងយើងទាំងអស់គ្នា៕ ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation