៦ខែឆ្នាំ២០១៩ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរ ១០៣៣នាក់ កើនលើសឆ្នាំ២០១៨ ចំនួន១០៣នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ករណីគ្រោះថ្នាក់និងអ្នករបួសនៅក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងគួរឲ្យព្រួយបារម្ភ នេះបើយោងតាមរបាយការណ៏របស់គណះកម្មាធិការជាតិសុវត្ថិភាពចរាចរ ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ ឃើញថាមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរមានរហូតដល់១០៣៣នាក់ កើនលើសឆ្នាំ២០១៨ ចំនួន១០៣នាក់។

ការលើកឡើងបែបនេះនៅក្នុងសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរផ្លូវគោក"ធ្វើការរួមគ្នាដើម្បីសង្គ្រោះជីវិតពីគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបច្ចុប្បន្ន និងក្នុងទសវត្សរ៍បន្ទាប់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅសណ្ឋាគារហុីម៉ាវ៉ារី។

លោកជំទាវបានលើកឡើងទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមាន៧៦ % គឺជាអ្នកប្រើម៉ូតូក្រោម ១២៥សេសេ ក្នុងនោះអ្នកមិនបានពាក់មួកសុវត្ថិភាពមាន៧៩%។ មូលហេតុធំៗដែលបង្កឲ្យមានគ្រោះថ្នាក់ ស្លាប់ និងរបួស គឺលើសល្បឿន៣៧ % មិនគោរពសិទ្ធិអាទិភាព២៤% មិនប្រកាន់ស្តាំ១២ % វ៉ាជែង៩ % បត់៨% ស្រវឹង៦ % ដែលនេះគឺកើតចេញពីស្មារតីរបស់អ្នកប្រើប្រាស់ផ្លូវតែម្តង៕ ដោយ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation