ក្រុមបាល់ទាត់ខេត្តកំពង់ចាមជិត៤០០នាក់ ត្រៀមមកប្រកួតដណ្តើមពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅភ្នំពេញ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ដើម្បីជាការលើកស្ទួយផ្នែកកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើននោះ ស្ថិតនៅស្តាតបាល់ទាត់ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមក្នុងរយៈពេលជាង៧សប្តាហ៍ចុងក្រោយនេះ គឺមានការៀបចំប្រកួតបាល់ទាត់អាយុក្រោម១៥ឆ្នាំ ១៧ឆ្នាំ និង១៩ឆ្នាំដើម្បីប្រកួតដណ្តើមពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរាជធានីភ្នំពេញ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថាការប្រកួតបាល់ទាត់នាពេលនេះគឺគណៈកម្មាការបានរៀបចំឡើង មានចំនួន២០ប្រកួត ស្មើចំនួន៦ក្រុម ក្នុងនោះក្រុមការីនីមានចំនួន២ក្រុម ស្មើនឹង៣៩៤នាក់រួមទាំងគ្រូបង្វឹក១២នាក់។ ហើយគោលបំណងនៃការប្រកួតបាល់ទាត់នេះគឺដើម្បីប្រកួតប្រជែងដណ្ដើមពានរង្វាន់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅរាជធានីភ្នំពេញ ហើយនឹងបន្តជ្រើសរើសយកកីឡាករណាដែលមានទេពកោសល្យ ដើម្បីធ្វើការបណ្តុះបណ្តាលបន្ថែមទៀតដើម្បីត្រៀមប្រកួតដណ្តើមពានរង្វាន់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

នៅក្នុងឱកាសនៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលនេះដែរឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានអញ្ជើញចូលរួមទស្សនា និងលើកទឹកចិត្តហើយឯកឧត្តមអភិបាលខេត្តកំពង់ចាមក៏បានឧបត្ថម្ភជាទឹកប្រាក់ដល់ក្រុមកីឡាករ កីឡាការីនីទាំង៦ក្រុម ដោយក្នុង១ក្រុម ទទួលបានថវិកា១លានរៀល និងគណៈកម្មការរៀបចំការប្រកួតទទួលបានថវិកា ១លានរៀលរួមទាំសម្ភារជាបាល់ទាត់ផងដែរ៕អត្ថបទ ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation