ការបង្ការសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានជំរុញដល់ពលរដ្ឋឲ្យអនុវត្តន៍វិធានការសំខាន់ៗមួយចំនួនដើម្បីចូលរួមបង្ការសុខភាពដែលអាចកើតមាននៅក្នុងអំឡុងពេលអាកាសធាតុក្តៅ។

វិធានការដែលនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួម អនុវត្តន៍វិធានការបង្ការ ដើម្បីសុខភាពល្អ រួមមាន៖
១. ពិសារទឹកឲ្យបានច្រើន៖ បង្កើនការទទួលទានជាតិទឹកឆ្អិនឲ្យបានច្រើននិងញឹកញាប់តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទេ ។
២. ការបែកញើសច្រើនហូរចេញអំបិលនិងសារធាតុរ៉ែ ចេញពីរាងកាយរបស់អ្នកដែលត្រូវតែបង្គ្រប់វិញ។ ប្រសិនបើអ្នកហាត់ប្រាណចូរពិសារទឹកភេសជ្ជៈឬទឹកមានជាតិរ៉ែ ឲ្យបានពីរទៅបួនកែវរៀងរាល់១ម៉ោងម្តង មិនត្រូវពិសារជាតិអាល់កុលឡើយ ។
៣. ស្លៀកពាក់សំលៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាលនិងស្លៀកពាក់រលុង និងលាបឡេការពារកម្តៅថ្ងៃ បើអាវធ្វើទៅបាន។ ការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យប៉ះពាល់ដល់រាងកាយនិងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក។
៤. ប្រសិនបើអ្នកត្រូវចេញទៅខាងក្រៅផ្ទះ យកល្អគួរទៅនៅពេលព្រឹកនិងពេលល្ងាចបើអាចធ្វើទៅបាន។ សូមព្យាយាមសម្រាកឲ្យបានញឹកញាប់នៅកន្លែងម្លប់ដូច្នេះ រាងកាយ អ្នកនឹងមានឱកាសមានកំលាំងឡើងវិញ។
៥. ប្រសិនបើលោកអ្នកទើបហាត់ប្រាណដំបូង ឬហាត់ប្រាណនៅក្នុងបរិយាកាសក្តៅ អ្នកត្រូវចាប់ផ្តើមសកម្មភាពហាត់ប្រាណដោយយឺតៗ បន្ទាប់មកបង្កើនល្បឿនបន្តិចម្តងៗ ដើម្បីជៀសវាងការប្រឹងប្រែងធ្វើទាំងក្តៅដែលបណ្តាលឲ្យបេះដូងរបស់លោកអ្នកលោតញាប់ និងដង្ហក់ហត់ ។
៦. ជៀសវាងអាហារក្តៅៗ និងជៀសវាងពិសារអាហារច្រើនពេក ពីព្រោះ វាបង្កើនកម្តៅដល់រាងកាយរបស់ លោកអ្នក។
៧. កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យផ្ទះ ជាពិសេសក្នុងកំឡុងពេលថ្ងៃនិងនៅកន្លែងដែលប្រឈមនិងកំដៅខ្លាំងដូចជានៅមាត់ទន្លេ ឬសមុទ្រជាដើម។
៨. ដោយរួមនិងវិធានការអាកាសធាតុក្តៅខាងលើ ត្រូវអនុវត្តវិធានការបន្ថែមដូចខាងក្រោម ដើម្បីជៀសផុតពីជំងឺរាក ក្អួត ក្តៅខ្លួន ៖
⁻ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
⁻ សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
⁻ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation