ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃចុះសួរសុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនគោកខេត្តកោះកុង

image

កោះកុង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅថ្ងៃទី២ កញ្ញា ២០១៩ នៅក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនគោក និងប្រគល់ជូន នូវរថយន្ត៤គ្រឿងរួមទាំងម៉ូតូធន់ធំ២គ្រឿង សម្រាប់ដើរល្បាត ស្ថិតក្នុងភូមិចាំយាម ឃុំបាក់ខ្លងស្រុក មណ្ឌលសីមា ខេត្តកោះកុង បានមានប្រសាសន៍ថា សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជាថៃ នាពេលបច្ចុប្បន្នមានការវិវឌ្ឍន៍លឿនទៅមុខយ៉ាងឆាប់រហ័ស និងមានកាតឆ្នៃប្រឌិតខ្ពស់ ។ដូច្នេះកងកម្លាំងការពារព្រំដែនទាំងអស់ត្រូវមានភាពឆ្លាតវៃនិងម៉ឺងម៉ាត់បំផុត ត្រូវតាំងខ្លួនជាជុង ដរាបណាក៏មិនដែលភ្លេចកុក ត្រៀមប្រយុទ្ធនិងប្រយុទ្ធដាច់ខាត។ឆ្លៀតពេលទំនេរពីការងារត្រូវជីកលេណដ្ឋានឬដុសខាត់អាវុធមុននឹងចេញល្បាត។ត្រូវចេះលើកកំពស់ស្មារតីទំនាក់ទំនងជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសជិតខាង ក្នុងគោលការណ៍កសាងព្រំដែនកម្ពុជា ជាមួយនិងប្រទេសជិតខាងអោយក្លាយជាព្រំដែនសន្តិភាព មិត្តភាព  សហប្រតិបត្តិការ និងមានគារអភិវឌ្ឍន៍ក្រោមជំហរ រក្សាអោយបានខឿនឯករាជ្យជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់កងកម្លាំងការពារព្រំដែនទាំអស់ថា ក្នុងនាមយើងជាកងកម្លាំងនគរបាលជាតិ មានភារកិច្ចចម្បងរបស់ខ្លួនគឺការពារខឿនឯករាជ្យជាតិ ដោយសហការអោយបានល្អជាមួយកងយោធពលខេមរភូមិន្ទ ការពារខ្សែបន្ទាត់ព្រំដែនមិនបាត់មួយមីលីម៉ែត្រឡើយ និងការពាររាល់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់តាមបណ្តោយព្រំដែន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឆ្លើយតបនឹងទុក្ខលំបាករបស់យុទ្ធមិត្តនៃកងកម្លាំងនគរបាលការពារព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋនេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញនូវទឹកចិត្តស្រលាញ់និងអាណិតអាសូរដល់រកអ្វីប្រៀបផ្ទឹមបាននូវវីរៈភាពដ៏ក្លាហានមោះមុតបស់យុទ្ធមិត្តនៃកងកម្លាំងនគរបាលការពារព្រំដែនគោក ក្នុងនោះឯកឧត្តមបានលើកឡើងថា ខ្ញុំពិតជាយល់ ពិតជាដឹងថា កងកម្លាំងយើងនៅជួបការលំបាកជាច្រើនក្នុងជីវភាពរស់នៅ ក្នុងការបំពេញភារកិច្ចត្រៀមប្រយុទ្ធ ក៏ប៉ុន្តែយ៉ាងហោចណាស់នៅមានហូបចុក ស្លៀកពាក់គ្រប់គ្រាន់ បើប្រៀបធៀបនឹងយុទ្ធមិត្តកាលពីសម័យមុន ។យើងនឹងបន្តអនុវត្តទៅថ្ងៃមុខធ្វើយ៉ាងណាកាត់បន្ថយការលំបាកនេះអោយបានជាបណ្តើរៗ៕ដោយ៖ តាំង សុន្នី