ព័ត៌មានជាតិ

តើការកើតគីសក្រពេញគល់រោមបណ្តាលមកពីអ្វី និងគួរព្រួយបារម្ភទេ ?

image

គីសក្រពេញគល់រោម គឺជាប្រភេទគីសដែលកើតឡើង ដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង ដែលស្ថិតជាប់ជាមួយរោមលើស្បែកនៃរាងកាយខ្លួនយើងជាពិសេសលើខ្នង។ 

បើតាមការបញ្ជាក់របស់ពេទ្យជំនាញ  មូលហេតុដែលធ្វើឲ្យមានការកកស្ទះបង្កឡើងដោយមេរោគ ក្អែល ឬក៏ធូលី និងកម្ទេចកម្ទីល្អិតៗផ្សេងៗ ដែលជាប់នៅលើរាងកាយ និងកត្តារួមផ្សំដទៃទៀត ដូចជាស្ត្រេស កម្ដៅព្រះអាទិត្យ ការជក់បារីជាដើម។ 

ដោយឡែកចំពោះរោគសញ្ញានៃការកើតឡើងមានលក្ខណៈដូចជា កន្ទួលលើស្បែក រឹងពណ៌សឬលឿង។ ក្នុងដំណាក់កាលដំបូងវាមិនបង្កឱ្យឈឺចាប់អ្វីទេ ក៏ប៉ុន្តែពេលគ្មានការថែទាំ និងព្យាបាលត្រឹមត្រូវដុំគីសនេះនឹងវិវត្តន៍ទៅជាកន្ទួលក្រហមធំឡើងៗ និងមានសភាពឈឺចាប់ ហើយករោគ ឬធ្លាយហូរទឹករងៃ អាចមានក្លិនស្អុយចេញមកក្រៅ។

គួរបញ្ជាក់ថា បើយោងតាមការណែនាំពីការការពារវិញ ត្រូវអនាម័យខ្លួនប្រាណដោយការលាង ជម្រះក្អែល ឬភាពកខ្វក់ក្រោយពីបញ្ចប់ការងារប្រចាំថ្ងៃ , មិនត្រូវស្លៀកពាក់តឹងចង្ទៀតពេក,ព្យាយាមជ្រើសរើសយកក្រណាត់ ឬសម្លៀកបំពាក់ណា ដែលអាចជួយឲ្យស្បែកមានខ្យល់ចេញចូលបានស្រួល មិនធ្វើឲ្យក្តៅស្អុះស្អាបដល់ស្បែករបស់យើងទេ៕ ដោយ ៖ គិន ច័ន្ទពុទ្ធិ