អភិបាលខេត្តព្រះសីហនុ បញ្ជាក់ប្រាប់ បងប្អូន​ខ្មែរ​ឥស្លាម​ថា​ ដោយសារការដឹកនាំរបស់គណបក្ស ប្រជាជន​កម្ពុជា​ទើប​បងប្អូន​មានសិទ្ធ គ្រប់​បែប​យ៉ាង​ក្នុងការ ប្រតិបត្តិ​ជំនឿ​របស់ខ្លួន
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)​៖ នៅរសៀលថ្ងៃទី២៣ឧសភាឆ្នាំ២០១៨​ឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សប្រជាជនខេត្ត ឯកឧត្តម យន្ត មីនអភិបាលខេត្ត និងក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តចុះជួយឃុំអូជ្រៅ ស្រុកព្រៃនប់ខេត្តព្រះសីហនុ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ ដល់បងប្អូនខ្មែរឥស្លាមដដោយនាំយកនៅគ្រឿងឧបភោគបរិភោគ សម្ភារៈថវិការទៅចូលរួមក្នុងពិធីបុណ្យស្រាយបួស រ៉ាម៉ាឌន ដែលមានរយៈពេល៣០ថ្ងៃនៅតាមសារ៉ាវ៤ទីតាំងស្ថិតក្នុងឃុំអូជ្រៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ។


​នៅក្នុងឱកាសនោះ ឯ ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តក៍ដូចជារដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក៍ដូចជាបងប្អូនខ្មែរឥស្លាមដោយមិនប្រកាន់ពូជសាសន៍ អ្វីឡើយ។ជាក់ស្តែងបាននាំយកនូវសម្ភារៈថវិការគ្រឿងឧបភោគបរិភោគមកចូលរួមក្នុងពិធីស្រាយបួសរ៉ាម៉ាឌនជាមួយបងប្អូនខ្មែរឥស្លាមនេះស្រាប់។
​ឯ ឧ អភិបាលខេត្តបានលើកឡើងដែរថា ដោយសារតែគណបក្សប្រជាជកម្ពុជា ទើបធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខមានជីវភាពធូធា ដោយមិនប្រកាន់ពូជសាសន៍ បងប្អូនមានឱកាសធ្វើបុណ្យទានទៅតាមជំនឿនិងប្រពៃណីរៀងៗខ្លួន។


​នៅក្នុងឱកាសនោះតំណាងបងប្អូនខ្មែរឥស្លាមបានថ្លែងអំណគុណចំពោះការយកចិត្តទុក្ខដាក់របស់គណបក្សប្រជាជនខេត្ត ឯ ឧ អភិបាលខេត្តក្នុងការចុះសួសុខទុក្ខនិងនាំយកនៅសម្ភារៈថវិការដល់បងប្អូនខ្មែរឥស្លាមក្នុងពិធីស្រាយបូស រ៉ាម៉ាឌននាពេលនេះ។ហើយមានតែគណបក្សប្រជាជនកម្ពុជាទេដែលជួយពួកគាត់អោយរស់រានមានជីវិតពីរបបខ្មែរក្រហមក្រោយថ្ងៃជ័យជំនៈ៧មករា
ឆ្នាំ១៩៧៩រហូតមកដល់សព្វថ្ងៃនិងមានឱកាសអោយបងប្អូនខ្មែរឥស្លាមធ្វើបុណ្យទៅតាមជំនឿសាសន៍នារបស់ខ្លួនបានដូននាពេលបច្ចុប្បន្ននេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation