ម្ចាស់សហគ្រាស សិប្បកម្ម ពាណិជ្ជករអាជីវករនានាក្នុងខេត្តកំពង់ចាមសិក្សាស្វែងយល់ ស្តីពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដោយមានការសហការរវាងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជា្រវនៃក្រសួងពាណិជ្ជកម្មគឺបានបើកវគ្គ បណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពីឯកឧត្ដម សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងថ្នាក់ដឹកនាំខេត្ត មន្ទីរពាណិជ្ជកម្មរួមទាំងក្រុម អាជីវករ ម្ចាស់សហគ្រាស សិប្បកម្មជាដើម វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅក្នុងមន្ទីរ ពាណិជ្ជកម្មខេត្តកំពង់ចាមនាថ្ងៃទី០៣កញ្ញាឆ្នាំ២០១៩នេះ។

បើយោងតាមលោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលការប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម មានគោលបំណងដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងច្បាប់កម្មសិទិ្ធបញ្ញា មានម៉ាក ការចុះបញ្ជីម៉ាក អត្ថប្រយោជន៍នៃការចុះបញ្ជីម៉ាក និងទោសទណ្ឌចំពោះការរំលោភបំពានកម្មសិទ្ធិបញ្ញាជាដើម។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថាក្នុងឆ្នាំ២០១៩នៅក្នុងខេត្តកំពង់ចាមមានក្រុមហ៊ុន និងសហគ្រាសចំនួនសរុប៦១៥ទីតាំង។ ដោយឡែកចំពោះសហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្តកំពង់ចាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ទន្ទឹមនឹងការរីកចម្រើននេះក៏តម្រូវឲ្យពាណិជ្ជករនានាមានការយល់ដឹងអំពីច្បាប់ពាណិជ្ជកម្ម ចំពោះក្រុមហ៊ុន សហគ្រាសក៏មានសារៈសំខាន់សម្រាប់ធុរជន ដែលប្រកបការងារធុរកិច្ចរបស់ខ្លួន។

នៅក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះដែរក្នុងនាមលោកប្រធានមន្ទីរពាណិជកម្ម និងឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ផងដែរ ថាវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តដើម្បីឲ្យបងប្អូនពាណិជ្ជករ សេវាករ អាជីវករ មន្ត្រីរាជការ និងសិស្ស និស្សិតទាំងអស់ទទួលបានចំណេះដឹងនិងព័ត៌មានទូទៅស្តីពីកម្មសិទ្ធិបញ្ញាក្នុងគោលដៅជំរុញអាជីវកម្មខ្នាតតូចនិងមធ្យមឲ្យកាន់តែប្រសើរឡើងនិងមានសមត្ថភាពក្នុងការប្រកួតប្រជែងនៅទីផ្សារបន្ថែមទៀត។ហើយវគ្គបណ្តុះបណ្តាលនេះឯកឧត្តម អភិបាលរង ខេត្តកំពង់ចាមរំពឺងថានឹងទទួលបានចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធការពារកម្មសិទ្ធិបញ្ញាដល់ការប្រកបរបរអាជីវកម្ម ហើយនឹងរួមសហការបានល្អប្រសើរតាមរយៈការចុះបញ្ជីម៉ាក ដែលអាចជៀសវាងបាននូវការលួចបន្លំម៉ាក និងការប្រកួតប្រជែងមិនស្មោះត្រង់ចំពោះការធ្វើអាជីវកម្មរបស់ខ្លួនផងដែរ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation