សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសវនការជាមួយភរិយាលោកមហាធៀ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច​ ជួបសវនាការ និងសម្តែងការគួរសម លោកជំទាវបណ្ឌិត TUN Dr. SITI HASMAH MOHD ALI ភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយដែលជំនួបនេះប្រព្រឹត្តទៅនៅការិយាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។​

ជំនួបនេះ​ធ្វេីឡេីងក្នុងឱកាស​ដែលឯកឧត្តមនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី​ ២ ដល់ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ២០១៩​ នេះ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation