សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន២៥០គ្រួសារ ស្រុកលំផាត់
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី ៣ ខែ កញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការ តំណាង ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីព្រមទាំងមានការអញ្ជើញចូលរួម ពីលោក លោក ស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២៥០ គ្រួសារ រស់នៅក្នុងឃុំចំនួន៣ គឺឃុំបាតាង ឃុំល្បាំង១និងឃុំល្បាំង២ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តរតនគិរី។

ឯកឧត្តមបានបន្តទៀតថា អំណោយទាំងនេះថ្វើត្បិតតែមានចំនួនតិចតួចក៏ពិតមែន តែវាគឺជាផ្នែកមួយ ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះទឹកជំនន់នាពេលនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាក្នុងរដូវវស្សានេះ គឺជារដូវដែលពោរពេញដោយគ្រោះធម្មជាតិ និងជំងឺតម្កាត់ផ្សេងៗជាច្រើន ដូចនេះសូមបងប្អូនទាំងអស់ត្រូវត្រៀមលក្ខណៈចំពោះការជន់លិចពីទឹកជំនន់ ពិសេសជំនន់ទឹកភ្លៀងជាជំនន់រហ័សងាយបង្ករគ្រោះថ្នាក់ និងមានការប្រុង
ប្រយ័ត្នជានិច្ចចំពោះបាតុភូតផ្គររន្ទះ។ហើយត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស គេងក្នុងមុងជានិច្ច ជៀសវាជំងឺគ្រុនឈាម-គ្រុនចាញ់ ហើយប្រសិនបើក្តៅខ្លួន ឬចេញរោគសញ្ញាណាមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់ជៀសវាងបណ្តែតបណ្តោយពេលវេលាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត។ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជៀសវាងជំងឺឆ្លងពីម្តាយទៅកូនឬជំងឺតំណពូជជាដើម និងត្រូបទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិតបំផុត។

សូមបញ្ជាក់ថាក្នុងឱកាសនេះ គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, មុង១, កញ្ចប់ស្បៀងបណ្តោះអាសន្ន (ត្រីខ៥កំប៉ុង មី១០កញ្ចប់ ទឹកសុីអុីវ២ដប) និងទឹកពិសា១កេស៕ដោយ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation