សំណង់អគារកាស៊ីណូកម្ពស់ជាង៣០ជាន់ត្រូវបានតុលាកាខេត្តព្រះសីហនុ ចេញសេចក្តីសម្រេចរក្សាការពារ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ចៅក្រមទទួលបន្ទុកសំណុំរឿងសាលាដំបូងខេត្តព្រះសីហនុ បានចេញដីការក្សាការពារលើសំណង់អគារកាស៊ីណូមួយកន្លែង ដែលមានទីតាំង នៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ការចេញដីការក្សាការពារសំណង់អាគារដ៏ធំមួយនេះជាលើកទីមួយ ហើយនៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឡើងកាលពីវេលាម៉ោង ៣:០០នាទីថ្ងៃទី២ ខែកញ្ញាឆ្នាំ ២០១៩។ ក្នុងដីការក្សាការពារ របស់ម្ចាស់បំណុលឈ្មោះ ឈិនគួ ឈីង ដែលជាអ្នកម៉ៅការសំណង់ អាគារ ដែលស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្ដឹង ទៅលើឈ្មោះ តាំង អ៊ួយ អាយុ ៨១ឆ្នាំ សញ្ជាតិខ្មែរជនជាតិចិន ជាម្ចាស់អគារ ឈ្មោះ (កា ជីងកាង ហូរថេល) ដែលមានកម្ពស់ជាង ៣០ ជាន់កំពុងបើកដំណើរការកាស៊ីណូនិងសណ្ឋាគារ។

បើតាមពាក្យបណ្ដឹងលោក ឈិន គូឈីង អាយុ ៥៥ ឆ្នាំសញ្ជាតិខ្មែរជនជាតិចិន ដែលជាអ្នកម៉ៅការសំណង់ដ៏ធំបាននេះឲ្យដឹងថា លោកបានទទួលម៉ៅការសំណង់ខាងលើ តាំងពីឆ្នាំ ២០១៨ ដោយចំណាយថវិកាថ្លៃសេវានិងសម្ភារសំណង់ អស់ចំនួន (មួយលាន ប្រាំរយពាន់ដុល្លារ)ប៉ុន្តែក្រោយការសាងសង់ត្រូវបានបញ្ចប់ ម្ចាស់សំណង់អគារ មិនព្រមទូទាត់ សងប្រាក់សម្រាប់សម្ភារម៉ៅការ ឲ្យទៅឈ្មោះ ឈិន គួឈីង ដែលជាអ្នកម៉ៅការសំណង់នោះទេនៅពេលដែល លោកបានយកលិខិត បញ្ជីការជំពាក់ថ្លៃសម្ភារនេះទៅ ទូទាត់ជាមួយម្ចាស់ផ្ទះ បែរជាត្រូវ ម្ចាស់ផ្ទះដែលជំពាក់នេះហែកបញ្ជីចោល និងបានប្ដឹងទៅអ្នកម៉ៅការថា បានក្លែង បញ្ជីជំពាក់បំណុល។ ដោយក្នុងពាក្យបណ្ដឹងនេះ លោក ឈិន គូឈីង បានប្ដឹងតបទៅម្ចាស់ផ្ទះ វិញថា គេចវេសក្នុងការសងប្រាក់ថ្លៃចំណាយទិញសម្ភារគ្រឿងសង្ហារិមនិងសម្ភារសំណង់សម្រាប់សាងសង់អគារមួយនេះ។

លោកឲ្យដឹងបន្តថាកន្លងមកក៏មានការធ្វើការតវ៉ាពីសំណាក់កម្មករ ខ្មែរដែល ធ្វើការនៅក្នុងសំណង់ខាងលើនេះផងដែរ ក្រោយមកក៏បានទូទាត់ថ្លៃកម្មកររួចរាល់ ទើបបញ្ឈប់ការតវ៉ាទៅវិញ ប៉ុន្តែឈ្មោះ តាំង អ៊ួយ រហូតមកដល់ពេលនេះ នៅមិនទាន់សងថ្លៃសេវាការចំណាយលើសម្ភារគ្រឿងសង្ហារិមនិងជាងម៉ៅការដទៃទៀតនៅឡើយទេ ទើបអ្នកម៉ៅការសំណង់សម្រេចដាក់ពាក្យប្ដឹងតែម្ដង។

បើតាមសេចក្ដីសម្រេចបញ្ចប់របស់តុលាការខេត្តព្រះសីហនុ សំណង់អគារដែលមានឈ្មោះ (កា ជីងកាង ហូថេល)នេះ សម្រេចធ្វើការ ផ្អាកអាជីវកម្មទាំងស្រុង ដោយតម្រូវឲ្យម្ចាស់ សណ្ឋាគារកាស៊ីណូ ឈ្មោះ(កា ជីងកាង ហូថេល) នេះ សងប្រាក់ឲ្យគ្រប់ចំនួនឲ្យទៅឈ្មោះ ឈិន គូឈីង។ បើតាមប្រភពបានឲ្យដឹងថាអគារ (កា ជីងកាង ហូថេល) ខាងលើនេះចំណាយទឹកប្រាក់ក្នុងការសាងសង់ (អស់ចំនួនជាង ៣០លានដុល្លារ) ប៉ុន្តែអ្វីដែល ជារឿងហេតុ គឺចំនួនទឹកប្រាក់តែជាង ១លានដុល្លារដែលធ្វើឲ្យកើតរឿងរ៉ាវប្ដឹងផ្ដល់ ឡើងតុលាការ។

ជុំវិញករណីប្តឹងផ្តល់ខាងលើនេះលោកចៅក្រមចុះអានដីការក្សាការពារបានលើកឡើងថាបើភាគីចុងបណ្តឹងមានការតវ៉ាសូមឲ្យដាក់ឯកសារពាក់ព័ន្ធមកប្រព័ន្ធតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation