ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កញ្ញា កម្ពុជាទទួលរងឥទ្ធិពលព្យុះ ៣ ព្រមៗគ្នា ធ្វើឲ្យមានផ្នែកខ្លះអាចនឹងមានភ្លៀងធ្លាក់គំហុកខ្លាំងនិងអាចបង្កជាជំនន់ទឹកភ្លៀង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅមុននេះបន្តិច អង្គភាពនគរដ្រេហ្គន បានទទួលសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក ស្តីពីការវិវត្តស្ថានភាពអាកាសធាតុបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលពីបាតុភូតធម្មជាតិចំនួន០៣ព្រមៗគ្នា ក្នុងនោះមានឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលបាននិងកំពុងលាតសន្ធឹងអូសកាត់លើប្រទេស ថៃ ឡាវ និងប្រទេសវៀតណាម , ឥទ្ធិពលពីព្យុះទី១៤ ឈ្មោះ កាហ្ស៊ីគី ( KAJIKI ) និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩នេះថា បន្ទាប់ពីបានធ្វើការពិនិត្យតាមដាន និងជាប្រចាំលើស្ថានភាពអាកាសធាតុរកឃើញថា ឥទ្ធិពលរបស់បាតុភូតធម្មជាតិទាំង០៣ខាងលើ នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ មានស្ថានភាពដូចខាងក្រោម ៖

-បណ្តាខេត្តនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង តំបន់ខ្ពង់រាបភាគឦសាន( ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម ) និងតំបន់ជួរភ្នំដងរែក នឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងនោះ មានផ្នែកខ្លះអាចនឹងមានភ្លៀងធ្លាក់គំហុកខ្លាំង និងអាចបង្កជាជំនន់ទឹកភ្លៀង ។

-បណ្តាខេត្តនៅតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងបន្តមានភ្លៀងធ្លាក់ក្នុងបរិមាណពីបង្គួរ ទៅច្រើន ។ នៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។

-រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់បន្ថែមថា ចំពោះស្ថានភាពអាកាសធាតុខាងលើនេះ ក្រុមការងារបាននិងកំពុងបន្តតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់។

យោងលើស្ថានភាពអាកាសធាតុខាងលើនេះ ក្រុមការងារក្រសួងធនធានទឹក សូមណែនាំនិងអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជានេសាទសមុទ្រជាបជាព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation