បុណ្យផ្កាប្រាក់សាមគ្គីផ្តួចផ្តើមដោយអភិបាលខេត្តកំពង់ឆ្នាំង ប្រមូលបានបច្ច័យជិត៥០លានរៀលយកទៅកសាងវត្តគៀនតាម៉ា 
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ បច្ច័យជិត៥០លានរៀលបានមកពីបុណ្យផ្កាប្រាក់សាមគ្គីមួយ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង  និង លោកជំទាវឯកឧត្តមកែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម សខេង និង ជាប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និង លោកជំទាវ រួមនឹង មន្រ្តីរាជការ ពុទ្ធិបរិស័ទ្ធជិតឆ្ងាយ ត្រូវបានដង្ហែយកទៅប្រគេនព្រះសង្ឃគង់នៅវត្តសន្ថារាម ហៅវត្តគៀនតាម៉ា ស្ថិតនៅឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែងកសាងទីអារាម ឲបានល្អប្រសើរសម្រាប់ ជាទីគោរពសការ: នៃពុទ្ធសាសនិកជនជិតឆ្ងាយ ។

មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទ្ទនាពេលនោះឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខ បានធ្វើឲប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានតាមប្រពៃណី ទំនាមទម្លាប់និងជំនឿសាសនារៀងៗខ្លួន ៗ

នៅក្នុងឱកាសនោះដែ ឯកឧត្តម ឈួរ ច័ន្ទឌឿននិងលោកជំទាវ ឯកឧត្តមកែវ ពៅ និង លោកជំទាវ បានចែកសម្ភារះសិក្សាដល់សិស្សានុសិស្សក្នុងម្នាក់ៗសៀវភៅ១ក្បាល ប៊ិច១ដើម ថវិកា ២០០០រៀល និង ជូនលោកគ្រូ អ្នកគ្រូ៩នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និង ប្រជាការពារក្នុងម្នាក់ៗ ចំនួន១ម៉ឺនរៀលផងដែរ ។

សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីបុណ្យផ្កាប្រាក់សាមគ្គីនេះ  មានចំនួន៤៨ ៣៤៥ ០០០ រៀល  ៕ដោយ៖ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation