អគារសិក្សាថ្មី១ខ្នង ក្រោមសទ្ធានៃបុណ្យផ្កាសាមគ្គីដែលផ្តួចផ្តើមដោយលោកជំទាវ ម៉ៅ ធនិន
| ព័ត៌មានជាតិ
SHARE

ក្នុងពេលដ៏ខ្លីខាងមុ

ពោធិ៍សាត់៖ សាលាបឋមសិក្សាអំពួច ស្ថិតក្នុង ភួមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដែលសព្វថ្ងៃនេះ មានស្ថានភាពទ្រុឌទ្រោមឆ្លុះធ្លោយធ្វើឲ្យសិស្សានុសិស្សពិបាកក្នុងការសិក្សា ជាពិសេសក្នុងរដូវវស្សា។

ដោយមើលអំពីស្ថានភាពនេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងសមាជិកាកត្តិយសសាខាសមាគមនារី ហៅកាត់ថា(ន ក ស អ)ទាំងអស់ រួមជាមួយលោកជំទាវ ឯម ប៉ុណ្ណា សមាជិការរដ្ឋសភានិងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្តាល

បានផ្តើមធ្វើពិធីណ្យផ្កាសាមគ្គីមួយនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី ហ៊ុនសែនពោធិ៍សាត់ ដើម្បីប្រមួលបច្ច័យកសាងអគារសិក្សាថ្មី១ខ្នងធ្វើអំពីថ្ម មានចំនួន៦បន្ទប់ ជូនគ្មូយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាអំពួចបានសិក្សាបន្ត។

សូមបញ្ជាក់ថា បច្ច័យដែលបានមកពីចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គីនេះ សរុបមានចំនួន៥៧.០០០ដុល្លា ក្នុងនោះលោកជំទាវនិងឯកឧត្តមបានចូលរួមចំនួន១១៥០ដុល្លាផងដែរ ដើម្បីបង្គ្រប់ការសាងសង់។

លោកជំទាវ ហ៊ុន ចានី ម៉ៅធនិន បានមានប្រសាសន៍ថា ក្នុងពេលដ៍ខ្លីខាងមុខនេះ អគារសិក្សាថ្មី១ខ្នងនេះនឹងលេចចេញជារូបរាងដើម្បីឲ្យក្មួយៗឆាប់បានចូលទៅសិក្សារៀនសូត្រ។

លោក សំ ណារិទ្ធិ អភិបាលស្រុកតាលោសែនជ័យ ដែលជាស្រុកទើបបង្កើតថ្មីបានឲ្យដឹងថា សាលាបឋមសិក្សាអំពួចនេះ ជាតំបន់ដាច់ស្រយ៉ោលជាប់នឹងជើងភ្នំ ស្ថិតក្នុងភួមិជ្រៃក្រឹមឃុំសំរោង ដែលមានសិស្សានុសិស្សចំនួន៩២នាក់និងលោកគ្រូអ្នកគ្រូ៤នាក់ សិក្សាក្រោមដំបូលអគារចាស់១ខ្នង ធ្វើអំឈើ ប្រក់សង្កសីដែលបច្ចុប្បន្នបានទ្រុឌទ្រោមធ្លុះធ្លោយធ្វើឲ្យសិស្សទាំងគ្រូពិបាកក្នុងការបង្រៀននិងសិក្សា ជាពិសេសនៅរដូវវស្សានេះ។

នៅក្នុងឱកាសនេះ លោកអភិបាលស្រុក ក៏សូមថ្លែងអំគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អួនសប្បុរសជននានាដែលបានរួមចំណែកជាថវិកាក្នុងការកសាងសង់អគារសិក្សាថ្មី

១ខ្នងក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងសូមឲ្យបងប្អូនបន្តជួយឧបត្ថម្ភជាបន្តទៀតដោយសាលានេះមានការខ្វះច្រើននូវហេដ្ឋារចនាសម្ពន្ធ័នានា៕ ដោយ៖ សេង ប៊ុនធឿន

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation