យុវជន ហុង ភារិន ធ្វើដំណើរមកកម្ពុជាហើយ
| ព័ត៌មានជាតិ
SHARE

យុវជនអាយុ២២ឆ្នាំ ហុង ភារិន ដែលជានិស្សិតខ្មែរ សិក្សានៅប្រទេសថៃ ដែលមានការចងចាំប្រតិទិន៧០០ឆ្នាំ បានមកដល់កម្ពុជាហើយ នៅម៉ោងប្រមាណជា ៩និង៣០នាទី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមការទទួលស្វាគមន៍ ពីសំណាកពលរដ្ឋខ្មែរជាច្រើន។

កាលពីសប្តាហ៍មុន យុវជនខ្មែរ ដែលមានសមត្ថភាពពិសេស ក្នុងការចងចាំ និងការគិត លេខ រហ័ស លោក ហុង ភារិន បានចូលរួមប្រកួតប្រជែង ជាមួយនិងបេក្ខជនផ្សេងទៀត នៅក្នុងប្រទេសថៃ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃឈ្មោះ Workpoint Enterntainment ដោយទទួលបានជ័យលាភី និងធ្វើអោយមានការកោតស្ងប់ស្ងែងយ៉ាងខ្លាំង។

បន្ទាប់មក រយៈពេលប៉ុន្មានថ្ងៃនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបន្តចែកចាយគ្នាពីមួយទៅមួយ ហើយកម្មវិធី“Super 100” ត្រូវបានគេឱ្យរហស្សនាមឈ្មោះយុវជនរូបនេះថា “អច្ឆរិយៈកម្ពុជា”។

យុវជនអាយុ២២ឆ្នាំ ហុង ភារិន បានបង្កើតឲ្យភាពភ្ញាក់ផ្អើលបំផុត នៅប្រទេសថៃ។យុវជនរូបនេះ គេជានិស្សិតជាប់អាហាររូបករណ៍ ក្នុងសាកលវិទ្យាល័យរាជផាត់ឆៃភូមិឆ្នាំទី៤ ខេត្តឆៃភូមិប្រទេសថៃ។

សូមបញ្ជាក់ដែរថា ក្នុងការណែនាំខ្លួន និងប្រាប់ដល់ពិធីករក្នុងកម្មវិធីនេះ យុវជនហុងភារិន បានឱ្យដឹងថា ខ្លួនបានមកសិក្សានៅប្រទេសថៃនេះ តាមរយៈអាហាររូបករណ៍។ ចំណែកក្នុងជីវិតរបស់ខ្លួនវិញ គឺកើតក្នុងគ្រួសារក្រីក្រ ឪពុកម្តាយ បានលែងលះគ្នាតាំងតែអាយុ១១ឆ្នាំ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation