កីឡាករល្បីឈ្មោះរបស់កម្ពុជា ៣រូប នឹងទទួលភ្លើងគប់ពីព្រះមហាក្សត្រសម្រាប់និមិត្តនៃការចាប់ផ្តើមកីឡាជាតិលើកទី ២
| ព័ត៌មានជាតិ
SHARE

(ព្រះបរមរាជវាំង) ៖ ពិធី​សាកល្បង​ព្រះ​ប្រទាន​ភ្លើង​គប់​​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ការ​ចូលរួម​ដឹកនាំ​ពី​សម្ដេចចៅហ្វាវាំង វរ​វៀង​ជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ​ នៅ​ថ្ងៃពុធ ៩ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រៀម​ពិធី​បើកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ នា​រសៀល​ថ្ងៃសុក្រ ១១ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០១៨។

កីឡាករបាល់ទាត់ល្បីឈ្មោះ ចាន់វឌ្ឍនាកា និង ប្រាក់មុនីឧត្តម នឹងអម កីឡាករប្រដាល់ម្ចាស់មេដៃមាសស៊ីហ្គេម ឃឹម ឌីម៉ា ក្នុងពិធី​​ព្រះ​ប្រទាន​ភ្លើង​គប់ ​ពីព្រះករុណា ព្រះមហាក្សត្រនៅក្នុងព្រះបរមរាជវាំង សម្រាប់ត្រៀម​ពិធី​បើកកីឡាជាតិលើកទី២ !

ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូលរួម​ដង្ហែ​ភ្លើង​គប់​​ដោយ​អត្តពលិក​កម្ពុជា​​ពី​ព្រះ​បរម​រាជវាំង ​​ក្រោម​​ព្រះ​ប្រទាន​ភ្លើងគប់​ដ៏​ខ្ពង់ខ្ពស់បំផុតពីព្រះ​ករុណា​ ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​​ពី​ ដើម្បី​ដង្ហែ​យក​មក​ដុត​បំភ្លឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នៅ​ថ្ងៃ​សុក្រ​ ១១កើត​ ខែ​ជេស្ឋ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក ព.ស.​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ (វេលា​ម៉ោង​ ១៦:០០នាទី​)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation