ពិធីប្រគល់ វិញ្ញាបនបត្រ បញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ជូនដល់ប្អូនៗសិស្សានុសិស្សសាលាអន្តរជាតិអាឌៀស៊ស
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តខេត្ត ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានគាំទ្រចំពោះវិស័យអប់រំឯកជនដែលកំពុងមានការបណ្តុះណ្តាលទាំងជាតិនិងអន្តរជាតិនៅក្នុងខេត្តព្រះសីហនុដែលបច្ចុប្បន្នខេត្តកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យដូចនេះតម្រូវការធនធានមនុស្សគឺជាកក្តាចម្បង។

ក្នុងចំណោមនោះ សាលាស្តង់ដារជាតិ- អន្តរជាតិ អាយដៀ ស៊ស ខេត្តព្រះសីហនុគឺជាសាលាដែលមានគុណភាពនិងស្តង់ដាតែមួយគត់របស់ខេត្តបានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រ បញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ជូនដល់ប្អូនៗសិស្សានុសិស្សដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង អគ្គនាយកនៃសាលា(អាយដៀ ស៊ស) និងលោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សជាង១០០០នាក់និងអាណាព្យាបាលចូលរួមផងដែរ។

មានប្រសាសាន៍ក្នុងឱកាសនោះ លោកឧកញ៉ា វណ្ណ សុខហេង អគ្គនាយកនៃសាលាអាយដៀ ស៊ស បានឲ្យដឹងថា សាលារៀនរបស់លោកទទួលបានប្រកាសពីក្រសួងអប់រំ ហើយសាលារៀនរបស់លោកមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ សំដៅពង្រឹងលើវិន័យចំនួន៥មាន ក្រមសីលធម៌ សេវាកម្មល្អ អនាម័យបរិស្ថាន សុវត្ថិភាព និងធានាការអប់រំ ប្រកបដោយគុណភាព ស្របតាមតម្រូវការ ស្ថានភាពសង្គម និងបរិបទប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
(អាយដៀ ស៊ស) បានបង្កើត (ONE STOP SERVICE SCHOOL) ដោយមានការបង្រៀនលើ ៤មុខវិជ្ជាតែម្ដងគឺ ស្តង់ដារចំណេះទូទៅខ្មែរ ភាសាអង់គ្លេស ភាសាចិន និងព័ត៌មានវិទ្យា(កុំព្យូទ័រ)ហើយ លោកបានបង្កើតសាលារៀននេះឡើងដើម្បីឱ្យ អាណាព្យាបាលងាយស្រួល ក្នុងការយកកូនមកសិក្សារៀនសូត្រនិងមានឱកាសប្រកប កិច្ចការបង្កើនជីវភាពគ្រួសារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងកម្មវិធីចែកវិញ្ញាបនបត្រ បញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ថា ក្មួយៗ កូន ចៅ សិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែងខិតខំសិក្សារៀនសូត្រដើម្បីក្លាយជា សិស្សពូកែ ជាកូនល្អ សិស្សល្អ ព្រោះមានតែក្មួយៗនេះហើយជាសសរទ្រូងនៃប្រទេសជាតិ។ទាំងអស់នេះគឺជាឱកាសសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាទៅដល់សិស្សានុសិស្សក្មួយៗ កូនចៅ ដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានចំនួន ៤ម៉ឺនរៀល លេខ២ទទួលបានចំនួន ៣ម៉ឺនរៀល និងលេខ៣ទទួលបានចំនួន ២ម៉ឺនរៀល៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation