ជំនន់ទឹកភ្លៀងធ្វើឲ្យស្ទឹងសំរោងហូរ​កាត់​លេីថ្នល់ជាតិលេខ៤កៀកនឹងកម្រិតកំពស់ប្រកាសអាសន្ន
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ជំនន់ទឹកភ្លៀង នៅស្រុកកំពង់សិលា គិតត្រឹម​ វេលា​ម៉ោង​ ១៤’៤០នាទីរសៀល ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៩​ ស្ថានភាព​កំពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 115-116​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទឹក​ពីបាតស្ទឹង​ កំពស់​ ៥.៧០ម៉ែត្រ​ ​ ហូរ​កាត់​លេីថ្នល់ជាតិលេខ៤ខាងកេីតស្ពាន​ ប្រវែងប្រហែល​ ២៥ម៉ែត្រ​ រីឯអាកាសធាតុមេឃកំពុងភ្លៀងស្រិចៗ​ នេះបេីតាមការសន្និដ្ឋាន របស់អាជ្ញាធរសមត្ថកិច្ច បានឲ្យដឹងបន្តថា ទឹកឡេីងដល់កំរិតកំពស់​ ៥.៩០ម៉ែត្រ​ និង​ត្រូវ​ប្រកាស​អាសន្ន​។


ចំពោះ​មុខ​ចរាចរ​ណ៍​ធ្វើ​​ដំណើរ​ការ​ទៅមកធម្មតា ទាំងរថយន្តតូចនិងរថយន្តធំ ដោយពុំទាន់មានការបិទផ្លូវនៅឡើយនោះទេ បច្ចុប្បន្ន​កំលាំង​ មូលដ្ឋាន​ អហ​ ស្រុកកំពង់សីលា​ និង​ អហ​ ស្នាក់ការសន្តិសុខ​ ៤០២​ សហការ​ជាមួយ​កំលាំង​គណះបញ្ជាការរដ្ឋបាលស្រុកកំពង់សីលា​ ដឹកនាំដោយលោក​ សៅ​ ​បុរីវឌ្ឍនះ​ អភិបាល​ ស្រុកកំពង់សីលា​កំពុង​តាមដាន​បន្ត​ អំពីស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងភូមិសាស្ត្រស្រុកកំពង់សិលាខេត្តព្រះសីហនុនាពេលនេះ ៕ ដោយ៖ ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation