ពលរដ្ឋជួបគ្រោះដោយខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ ៣ គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ លោកជំទាវអ៊ូ ធីតាពៅភរិយា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិង សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដែលជួបនឹងគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះ ចំនួន ៣គ្រួសារ ស្ថិតនៅក្នុងភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយនាំយកអំណោយមនុស្សធម៌របស់សាខា កាកបាទក្រហមកម្ពុជាខេត្ត ចែកជូនពួកគាត់ដែលកំពុងតែជួបនូវការលំបាកខ្វះខាត ជីវភាពប្រចាំថ្ងៃ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវអភិបាលខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោកជំទាវក៏បានផ្តាំផ្ញើឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ផ្សេងៗដូចជា គ្រោះ ទឹកជំនន់ ផ្គរ រន្ទះ គ្រោះអគ្គីភ័យ និងគ្រោះដោយខ្យល់កន្ត្រាក់ជាដើម ហើយនៅរដូវនេះគឺជារដូវវស្សាផងនោះសូមឱ្យបងប្អូនប្រជាពរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហា សុវត្ថិភាព គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិននិងត្រូវប្រុងប្រយ័ត្នកូនចៅ "ហាមកុមារា តូចៗឲ្យលេងទឹក និងការពារពីចរន្តអគ្គីសនី និងសូមប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ បើសិនមាបបញ្ហា (ចិក ឬខាំ) សូមយកទៅមន្ទីរពេទ្យជាបន្ទាន់ ត្រូវកំចាត់ ជម្រកមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺ គ្រប់គ្រាន់ ចូលក្នុងផ្ទះបានល្អ លុបបំបាត់ ទឹកដក់នៅជុំវិញផ្ទះ និងទឹកដក់នៅក្នុងសំបកកំប៉ុងសំបកកង់ឡាន ក៏ដូចជាសម្ភារៈផ្សេងៗដែលដក់ទឹកបង្កទៅជា ជម្រក នៃប្រភពមេរោគចម្លងរបស់មុសខ្លា ។

អំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសារៗមាន៖ អង្ករ ២៥ គីឡូ ត្រីខ ទឹកត្រី ទឹកស៊ីអុីវ មី កន្ទេល តង់ ទឹកក្រូច ទឹកសុទ្ធ ឃីត ១ បញ្ចប់ និងថវិការ ចំពោះគ្រួសាររងគ្រោះធ្ងន់ មួយគ្រួសារទទួលបានថវិកា ២៥ ម៉ឺនរៀលនិងពីគ្រួសារទៀត ដែលរងគ្រោះដោយរបើកដំបូលថវិកាក្នុងមួយគ្រួសារ ១៥ម៉ឺនរៀល ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation