ឆ្នាំនេះខុសពីឆ្នាំមុន តំបន់សមុទ្រខេត្តកោះកុងភ្ញៀវទេសចរណ៍ធ្លាក់ចុះសឹងតែ៥០%
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ ភ្ញៀវទេសចរណ៍ដែលមកកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំចិន លើទឹកដីខេត្តកោះកុងនៅឆ្នាំ២០១៩នេះ មានការថយចុះចំនួន ៤៦% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ។

ចាប់ពីថ្ងៃទី៤ ដល់ ៧ ខែកុម្ភះ ឆ្នាំ២០១៩ ដែលជាពិធីបុណ្យចូលឆ្នាំចិន ខេត្តកោះកុងទទួលបានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលមកកំសាន្ត សរុបចំនួន ២៩.៤៩៤នាក់ ថយចុះ ២៥.៣៦០នាក់ស្មើនឹង៤៦%បើធៀបទៅនិងឆ្នាំ២០១៨ ក្នុងនោះ ភ្ញៀវជាតិមានចំនួន២១.៥១៤នាក់ ថយចុះ២៨.៦២២នាក់ ស្មើនិង៥៧% ចំណែកភ្ញៀវទេសចរណ៍អន្តរជាតិវិញ មានចំនួន៧.៩៨០នាក់ កើនឡើង៣.២៦២នាក់ ស្មើនឹង៦៩%។

បើតាមការអោយដឹងពីអនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សុខ ចន្ទគ្រឹះស្នា បានឱ្យCNC ដឹងថា នៅក្នុងពិធីបុណ្យ ខាងលើ ក្រុមអាជីវករបានរៀបចំទីតាំងអាជីវកម្មរបស់ខ្លួនមានរបៀបរៀបរយ អនាម័យល្អ បដិសណ្ឋារកិច្ចល្អ ជាពិសេសសន្តិសុខ សុវត្ថិភាពមានភាពល្អប្រសើរ ចំពោះតម្លៃសេវាកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន អាហារដ្ឋានទាំងអស់ មានតម្លៃសមរម្យ ។

ប៉ុន្តែទោះយ៉ាងណាក្តីចំនួនភ្ញៀវទេសចរណ៍នៅតែមិនដូចកាលពីឆ្នាំមុនឡើយ ដោយសារតែឆ្នាំ២០១៩នេះភ្ញៀវទេសចរណ៍ជាតិ មួយចំនួនធំ មិនបានឈប់សម្រាកពីការងារនៅថ្ងៃចុងសប្តាហ៍ ទាំងបុគ្គលិករដ្ឋ ទាំងមន្ត្រីរាជការ៕
អត្ថបទ ៖ តាំង ស៊ុននី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation