ប្រទេសរុស្ស៊ីនឹងចាកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) នៅក្នុងរយៈពេល៦ខែទៀត
| ព័ត៌មានជាតិ
SHARE

ប្រទេសរុស្ស៊ីនិយាយថា ខ្លួននឹងថយចេញពីសន្និសញ្ញានុយក្លេអ៊ែរកំរិតមធ្យមINF ក្នុងរយៈពេល៦ខែខាងមុខ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសអំពីរឿងនេះនៅក្នុងរបាយការណ៍របស់ភ្នាក់ងារព័ត៌មានរដ្ឋ RIA-Novosti កាលពីថ្ងៃពុធ។

កាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោកត្រាំ បាននិយាយថា ខ្លួននឹងចាកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ ដោយចោទប្រកាន់ រុស្ស៊ីថាបានរំលោភលើលក្ខន្ធនានាតាំងពីឆ្នាំ ២០១៤មក ប៉ុន្តែក្រុងម៉ូស្គូ បានបដិសេដការចោទប្រកាន់នេះ។

សន្ធិសញ្ញាINF អាមេរិក - រុស្ស៊ីដែល ត្រូវបានចុះហត្ថលេខានៅខែធ្នូឆ្នាំ 1987 ដោយប្រធានាធិបតីអាមេរិក រ៉ូណាល់ រីហ្គិន និងសមភាគីសូវៀត លោកម៉ីខារ ហ្គោបាឆេវ បានហាមប្រាមមិនអោយបាញ់កាំជ្រួចមីស៊ីលចម្ងាយចន្លោះពី 500 ទៅ 5,500 គីឡូម៉ែត្រ ពោលគឺកុំឱ្យប៉ះពាល់ដល់ចំនុចសំខាន់ៗនៃសន្តិសុខនាទ្វីបអឺរ៉ុប តាំងពីជំនាន់សហភាពសូវៀត។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation