មេខ្លោងដែលបាញ់សម្លាប់គ្រូបង្រៀននៅខណ្ឌសែនសុខគឺប្រពន្ធរបស់ជនរងគ្រោះបានឲ្យប្រុសសាហាយបាញ់សម្លាប់ប្តីខ្លួនឯង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គ្រូបង្រៀនដែលត្រូវគេបាញ់សម្លាប់កាលពីអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កន្លងទៅត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងបានហើយនៅល្ងាចថ្ងៃទី២៩ ខែសីហា នេះ គឺជាប្រពន្ធរបស់ជនរងគ្រោះបានឲ្យប្រុសសាហាយបាញ់សម្លាប់ប្តីខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន ភេទ ស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ ជាមួយប្តី«សពឈ្មោះរឿន រតនា»នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្រពន្ធខាងលើ មុនដំបូងតាមការសាកសួរសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាកន្លងមកជនសង្ស័យជាប្រពន្ធ បានរស់នៅមិនសូវចុះសម្រុងជាមួយ ប្តី «សព»នោះទេ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់បែបនេះ សមត្ថកិច្ចជំនាញបានហៅជនសង្ស័យជាប្រពន្ធមកធ្វើការសាកសួរជាច្រើនចំណុច ដោយមានការសង្ស័យ ដំបូងជនសង្ស័យបានកុហកថា ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រីនៅ ព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះ ថាជនរងគ្រោះបានទៅធ្វើបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយកម្លាំងជំនាញបានសាកសួរច្រើនចំណុចជាន់កែងជនសង្ស័យជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯងដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តធ្វើបែបនេះ ។

ជនសង្ស័យជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថា កន្លងមកប្តី«សព»របស់នាងក៏ធ្លាប់មានទំនាស់ ពាក្យសំដីគ្នាជាមួយឈ្មោះ( មករា )អតីតមិត្តប្រុស ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នាជាមួយជនដៃ ជាសាហាយ ដល់រៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនតែម្តង ។ ជនសង្ស័យបន្តទៀតថា លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលជនរងគ្រោះជាប្តីរបស់នាងបាន ទៅបុណ្យនៅឯស្រុកកំណើតខាងលើនាង ក៏បានទូរស័ព្ទឲ្យសហាយត្រៀមធ្វើសកម្មភាព ព្រោះនាងបានទូរស័ព្ទបង្ខំឲ្យប្តីប្រញាប់មកផ្ទះដោយមានការសំខាន់ ហើយ ប្តី«សព»របស់នាងបានប្រាប់ថា ម៉ោង១១ យប់ទៅដល់ហើយ ពេលនោះនាងបានទូរស័ព្ទទៅប្រាប់ឲ្យជនដៃដល់ជាសាហាយចាំផ្លូវមុន លុះពេលជនរងគ្រោះមកដល់ កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង ហើយភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចខ្លួន ដោយបានទូរស័ព្ទប្រាប់នាងថា បាញ់សម្លាប់បានសម្រេចហើយ ។

សូមបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍បាញ់ជនរងគ្រោះ ស្ត្រីដែលជាជនសង្ស័យ (ប្រពន្ធ) បានទៅកន្លែងកើតហេតុ ហើយបានធ្វើជាយំសោកបោកខ្លួន ហាក់បីដូចជាមិនដឹងរឿងអ្វីទាំងអស់ ។សមត្ថកិច្ចបានបញ្ជាក់ថា នៅកន្លែងកើតហេតុសមត្ថកិច្ចបានឃើញសំបកគ្រាប់កាំភ្លើងខ្លីម៉ាក K54 ចំនួន១គ្រាប់ នៅលើ ដងខ្លួនសាកសព មានស្នាមរបួស២កន្លែងចំក្រោមឆ្អឹងជំនីសងខាង ។បច្ចុប្បន្នជនសង្ស័យជាប្រពន្ធត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តុះអាសន្ននៅអធិការនគរបាលខណ្ឌសែន សុខ និងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation