សម្តេច ស ខេង ៖ ការប្រមូលផ្តុំគ្នា ទទួលទណ្ឌិតសម រង្ស៊ី មកស្រុកខ្មែរ ជាអំពើខុសច្បាប់
| ព័ត៌មានជាតិ
SHARE

ក្រោយជួបប្រជុំជាមួយ ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ មានប្រសាសន៍តបជាមួយក្រុមអ្នកកាសែតថា ការប្រមូលផ្តុំរបស់កំលាំងសកម្មជនរបស់អតីតប្រឆំាំង ដើម្បីរងចាំទទួលលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិគឺជាអំពើខុសច្បាប់។

ជាមួយគ្នានេះ សម្តេចបញ្ជាក់ថា កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ កាលណាសកម្មភាព នយោបាយធ្វើឡើងក្រោមស្លាក់គណបក្សនយោបាយដែលស្របច្បាប់ គឺជាការត្រឹមត្រូវ និងលើកទឹកចិត្តដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។

សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឲ្យប្រជាជនសូមកុំធ្វើសកម្មភាពក្នុងគោល បំណងផ្តួលរំលំរាជរដ្ឋាភិបាល និងកម្លាំងអាជ្ញាធរនោះគឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជាសិទ្ធិ ស្របតាមច្បាប់ជាធរមានទេ។

សម្តេចគូសបញ្ជាក់ទៀតថា ទណ្ឌិតសម រង្សី មានបំណង តែបើយើងមិនដោះស្រាយទុកឲ្យប្រទេសក្រ ឡាប់ចាក់ សួរថាតើយើងនិងប្រជាជននឹងមានបញ្ហា គឺអន្តរាយធំ។


ការបញ្ជាក់របស់សម្តេច សខេង បន្ទាប់សកម្មជនគាំទ្រ បានត្រៀមប្រមូលផ្តុំគ្នា ត្រៀមទទួលទណ្ឌិត សម រង្ស៊ី ក្រោយពេលទណ្ឌិតរូបនេះ ប្រកាសចូលកម្ពុជា នាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ពោលគឺចំថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា។ បើតាមអ្នកនាំពាក្យបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន្ត បញ្ជាក់ថា កម្ពុជាស្វាគមន៍ ដើម្បីចាប់ទណ្ឌិតសម រង្សី ដាក់គុក៕
អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation