ក្រុមជនចំណាកស្រុកប៉ះទង្គិចជាមួយឆ្មាំជាតិម៉ិកស៊ិក
| ព័ត៌មានអន្តរជាតិ
SHARE

ការប៉ះទង្គិចគ្នាបានផ្ទុះឡើង រវាងជនចំណាកស្រុកអាហ្វ្រិក និងមន្ត្រីឆ្មាំជាតិម៉ិកស៊ិក កាលពីថ្ងៃអង្គារ។

ហេតុការណ៍នេះ គឺជាងមួយសប្តាហ៍ បន្ទាប់ពីមន្រ្តីបានបិទច្រកចូលសំខាន់ នៃជំរំជនភៀសខ្លួន ដែលមានឈ្មោះថា "សតវត្សរ៍ទី ២១" នៅក្នុងទីក្រុងដើមតាប៊ូឡា ក្បែរហ្គាតេម៉ាឡា។

ខ្សែវីដេអូដែលថត ដោយក្រុមសិទ្ធិមនុស្ស Pueblo Sin Fronteras បានបង្ហាញពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងជនអន្តោប្រវេសន៍អាហ្វ្រិក និងមន្ត្រីឆ្មាំជាតិ។

ជនចំណាកស្រុក បាននិយាយថា ពួកគេកំពុងទាមទារឱ្យចាកចេញពីប្រទេស ហើយឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។

កាលពីខែមិថុនា ប្រទេសម៉ិកស៊ិកបានដាក់ពង្រាយភ្នាក់ងារឆ្មាំជាតិ ប្រមាណ ៦.០០០ នាក់ ដើម្បីត្រួតត្រាលំហូរជនចំណាកស្រុក ឆ្ពោះទៅសហរដ្ឋអាមេរិក ។ ជាមួយគ្នានេះ មន្រ្តីអន្តោប្រវេសន៍ ចំនួន៦៥០នាក់ នឹងឆ្លងកាត់ព្រំដែន។

ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ស្តីពីការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ដែលបានឈានដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីលុបចោលពន្ធគយ ដែលលោកប្រធានាធិបតីដូណាល់ត្រាំ បានគំរាមដាក់ទណ្ឌកម្ម លើការនាំចូលទាំងអស់ពីម៉ិកស៊ិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation