កម្ពុជាបណ្ដេញជនជាតិចិន១៥០នាក់ ចេញពីប្រទេស ដែលពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញៈនគរបាលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានធ្វើការបណ្ដេញចេញជនជាតិចិន ចំនួន១៥០នាក់ ពីប្រទេសកម្ពុជា បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានក្រោយពួកគេប្រព្រឹត្តអំពើល្មើសច្បាប់។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់ឲ្យដឹងថា ជនជាតិចិនទាំង១៥០នាក់នេះ មានស្រី១២នាក់ ត្រូវបានបញ្ជូនទៅប្រទេសចិនវិញ តាមជើងយន្តហោះ Charter flight ចំនួនពីរគ្រឿងជើងហោះហើរលេខ (CZ3002.CZ3004) យន្តហោះបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នូវវេលាម៉ោង១០៖២៥នាទីព្រឹក។

សូមជម្រាបថា ជនជាតិចិនទាំងអស់នេះ ត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ចំនួន១៨នាក់ នៅខេត្តកំពង់ស្ពឺ និងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បង្ក្រាបបានចំនួន១៣២នាក់ នៅខេត្តព្រះសីហនុ ដែលសុទ្ធតែពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation