គ្រូបង្រៀនម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈកំពុងជិះម៉ូតូតាមផ្លូវ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញៈគ្រូបង្រៀនម្នាក់ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់យ៉ាងឃោរឃៅបំផុត ខណៈដែលពេលគាត់កំពុងជិះម៉ូតូតាមផ្លូវ ហើយខ្មាន់ភ្លើងបាញ់ហើយបានគេចខ្លួនបាត់ស្រមោលតែម្តង សល់តែសាកសពជនរងគ្រោះដេកដួលក្នុងថ្លុកឈាមក្បែរនឹងម៉ូតូ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចជិតមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនខាងលើនេះ  លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ  បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រឿន រតនា អាយុ៣៥ឆ្នាំ មុខរបគ្រូបង្រៀនថ្នាក់ទី៩ វិទ្យាល័យទួលប្រាសាទសែនសុខ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយលោកអធិការនៅមិនទាន់អាចបញ្ជាក់បានថាជាករណីអ្វីនៅឡើយទេ ដោយភ្លាមៗកម្លាំងនគរបាលខណ្ឌ ក៏បានចុះទៅពិនិត្យផ្ទាល់នៅទីតាំងកើតហេតុការណ៍ខាងលើឃើញថា ជនរងគ្រោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវ១គ្រាប់ ពោះធ្លាយពីម្ខាងទៅម្ខាង បានស្លាប់ក្បែរម៉ូតូរបស់ខ្លួន។

ទោះបីយ៉ាងណាពេលនេះសមត្ថកិច្ចបានកំពុងដុតដៃដុតជើង និងស្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕អត្ថបទៈមួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation